Connect with us

ព័ត៌មានជាតិ

​ចេញ​សសរស្ពាន​បណ្តើរៗ ស្ពាន​ឆ្លង​ទន្លេ​ខេត្ត​ក្រចេះ​​​សម្រេច​ការ​សាងសង់​​​​បាន​ជាង ១៥%

បានផុស

នៅ

ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ ​សាងសង់​សម្រេច​បាន​ជាង ១៥ ភាគរយ។ នេះ​បើតាម​លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា​​និងទំនាក់ទំនងសាធារណៈ​ និងជាអ្នកនាំពាក្យក្រសួងសាធារណការ​និងដឹកជញ្ជូន។

លោក ហ៊ាង សុទ្ធាយុត្តិ​ បាន​ឲ្យ​ដឹង​ថា ស្ពាន​ខេត្តក្រចេះ​បាន​បើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ​២០២៣ ខណៈ​វឌ្ឍនភាព​មក​ដល់ពេលនេះ​សម្រេច​បាន​ ១៥%។

ស្ពាន​ឆ្លងទន្លេ​ខេត្តក្រចេះ​​មានប្រវែង ១ ៧៦១ ម៉ែត្រ បាន​​បើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ ភ្ជាប់​​ពី​ត្រើយខាងកើតនៅត្រង់ចំណុចឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ និងត្រើយខាងលិចនៅត្រង់ចំណុចឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

លោក ហ៊ាង សុទ្ធាយុត្តិ​ បាន​បន្តថា នេះ​​ជា​គម្រោង​​​ស្ពាន​ឆ្លង​ទន្លេ​ទីមួយ​នៅ​ខេត្ត​ក្រចេះ​ ដែល​គ្រោងប្រើប្រាស់​រយៈពេលសាងសង់ ៤២ ខែ សាងសង់​ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យដោយ​ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ចំណាយថវិកាប្រមាណជាង ១១៤ លានដុល្លារអាមេរិក។

​ជុំវិញផលប៉ះពាល់នានាពី​គម្រោង​សាងសង់ បើតាម​មន្រ្តីក្រសួង​សាធារណការ​រូប​នេះ​ ក្រុមការងារអន្តរក្រសួងក៏​កំពុងខិតខំដោះស្រាយ ដើម្បីជំរុញការងារ​ឲ្យ​ចប់សព្វគ្រប់តាមផែនការគ្រោងទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​​គម្រោង​ស្ពាន​​ខេត្តក្រចេះ ​នឹង​សម្រួលការធ្វើ​ដំណើរ​​របស់​ប្រជាពលរដ្ឋ​ទាំង​នៅ​ត្រើយ​ខាងកើត​និង​ខាង​លិច ខណៈ​បច្ចុប្បន្ន​ពលរដ្ឋ​ត្រូវ​ប្រើ​ទូកដ​ចម្លង​ជា​ប្រចាំ​​​ដែល​​ត្រូវ​​ចំណាយ​​​ថវិកា ខាត​ទាំង​ពេល​វេលា​ និងប្រឈម​មុខ​គ្រោះថ្នាក់ផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

​ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប សម្រេចបានជិត២​ពាន់លាន​ដុល្លារក្នុងរយៈពេល៥ខែឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​​ថ្នាំញៀន​ជាង​២​តោន​បន្លំជាម្សៅពោត ​តម្លៃ​៩០​លាន​ដុល្លារ​ ត្រូវចាប់​នៅថៃ​

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ជារឿងចម្លែក បុរសចិនវ័យ ៦៤ ឆ្នាំ ធ្លាក់ច្រាសដុសធ្មេញចូលក្នុងពោះវៀន អស់រយៈពេល ៥២ ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អ៊ីស្រាអែលបន្តវាយប្រហារនៅ​ហ្គាហ្សា​ឥតបន្ធូរ​ដៃ សម្លាប់ដោយ​ទាំងអ្នកកំពុងចាំបើកជំនួយ

ព័ត៌មានជាតិ១៧ នាទីutes មុន

ស្មាត ប្រកាសការផ្លាស់ប្តូរថ្នាក់ដឹកនាំពីខែកញ្ញានេះតទៅ៖ លោក Ziad Shatara ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Robi Axiata នៅបង់ក្លាដែស ខណៈដែលលោក Ritesh Kumar Singh នឹងចូលកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុនស្មាតអាស្យាតា

Sokha Hotels

ព័ត៌មានពេញនិយម