ព័ត៌មានអន្ដរជាតិ
ចិន ជាប្រទេសទី១ តែងតាំង ឯកអគ្គរដ្ឋទូតប្រចាំអាហ្វហ្គានីស្ថាន ក្រោយក្រុមតាលីបង់ ឡើងកាន់អំណាច
ចិន បានក្លាយជាប្រទេសដំបូងគេដែលតែងតាំង ឯកអគ្គរដ្ឋទូតប្រចាំនៅអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់ ឡើងកាន់អំណាចក្នុងឆ្នាំ២០២១។

ក្រុមតាលីបង់និយាយថា ការតែងតាំងលោក ចាវ ស៊ីង គឺជាសញ្ញាមួយសម្រាប់ប្រជាជាតិដទៃទៀត ក្នុងការបង្កើតទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់ខ្លួន។
ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកវិភាគនិយាយថា ចំណាត់ការនេះ បានបង្ហាញពីរបៀបដែលចិន កំពុងព្យាយាមបង្កើតឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់។

មេដឹកនាំតាលីបង់ បានទទួលលោក ចាវ នៅវិមានប្រធានាធិបតី ក្នុងទីក្រុងកាប៊ុលកាលពីថ្ងៃពុធទី១៣ខែកញ្ញា ជាមួយពិធីដ៏អ៊ឹកធឹក។
ដោយឡែក ក្រសួងការបរទេសចិនបានគូសបញ្ជាក់ថា ទីក្រុងប៉េកាំង នឹងបន្តជំរុញកិច្ចសន្ទនា និងសហប្រតិបត្តិការ ជាមួយអាហ្វហ្គានីស្ថាន ហើយថា គោលនយោបាយរបស់ខ្លួនចំពោះប្រទេសនេះគឺ ច្បាស់លាស់និងសមស្រប។

ក្រសួងបន្ថែមថា ការតែងតាំងលោក ចាវ គឺជាផ្នែកមួយនៃការតែងតាំងប្តូរវេន នៃឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមតាលីបង់ មិនត្រូវបានទទួលស្គាល់ជាផ្លូវការដោយរដ្ឋាភិបាលបរទេសណាមួយឡើយ ប៉ុន្តែចិន គឺជាប្រទេសដំបូងគេ ដែលចូលរួមជាមួយពួកគេ ចាប់តាំងពីកងកម្លាំងបរទេសដឹកនាំដោយសហរដ្ឋអាមេរិក ដកខ្លួនចេញពីអាហ្វហ្គានីស្ថាននៅខែសីហាឆ្នាំ២០២១៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ តាលីបង់ សុំឲ្យរុស្ស៊ី និងអ៊ុយក្រែន ដោះស្រាយគ្នាដោយសន្តិវិធី ព្រោះខ្លួនបារម្ភជនស៊ីវិលស្លាប់ និងរបួស

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ