ព័ត៌មានអន្ដរជាតិ
ភាគខាងត្បូងប្រទេសឥណ្ឌា ផ្ទុះមេរោគមានអត្រាស្លាប់ខ្ពស់ ត្រូវបង្ខំចិត្តបិទសាលារៀន និងកន្លែងធ្វើការ
សាលារៀន និងកន្លែងធ្វើការនានា ត្រូវបានបិទនៅក្នុងផ្នែកខ្លះនៃរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា បន្ទាប់ពីមានការឆ្លងមេរោគ Nipah ដ៏កម្រចំនួន៥ករណី។

មកទល់ពេលនេះ មនុស្ស២នាក់បានបាត់បង់ជីវិត ខណៈ៣នាក់ផ្សេងទៀត រួមទាំងកុមារម្នាក់ ផងដែរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ទន្ទឹមនោះ អាជ្ញាធរបានធ្វើតេស្តមនុស្សចំនួន៧០៦នាក់ រួមទាំងបុគ្គលិកសុខាភិបា១៥៣នាក់ផងដែរ ដើម្បីពិនិត្យមើលការរីករាលដាលនៃមេរោគនេះ ខណៈពួកគេកំពុងរង់ចាំលទ្ធផល។
នេះគឺជាការផ្ទុះមេរោគ Nipah លើកទីបួននៅក្នុងរដ្ឋ Kerala ចាប់តាំងពីឆ្នាំ២០១៨មក។

អភិបាលរដ្ឋលោក Pinarayi Vijayan បានស្នើឲ្យប្រជាជន ចៀសវាងការជួបជុំជាសាធារណៈនៅទីក្រុង Kozhikode ក្នុងរដ្ឋ Kerala រយៈពេល១០ថ្ងៃសិន។
គាត់និយាយថា រដ្ឋាភិបាលកំពុងគិតគូរដល់ប្រជាជន ហើយស្នើដល់អ្នកទាំងអស់ ឲ្យអនុវត្តវិធានការបង្ការ ដោយពាក់ម៉ាស និងទៅមន្ទីរពេទ្យ សម្រាប់តែពេលណាមានអាសន្នប៉ុណ្ណោះ។
បើយោងតាមអង្គការសុខភាពពិភពលោក, Nipah គឺជាជំងឺឆ្លងពីសត្វមកមនុស្ស ជាពិសេសសត្វជ្រូកនិងប្រចៀវ។ វាក៏អាចឆ្លងតាមរយៈអាហារដែលមានមេរោគ និងតាមរយៈការប៉ះពាល់ជាមួយអ្នកដែលមានមេរោគផងដែរ។

អ្នកដែលឆ្លងវីរុសនេះ ជួនកាលមិនបង្ហាញរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់ទេ ប៉ុន្តែមានអ្នកខ្លះចេញសញ្ញានៃបញ្ហាផ្លូវដង្ហើមស្រួចស្រាវ។ ក្នុងករណីធ្ងន់ធ្ងរ ការឆ្លងមេរោគ Nipah អាចបណ្តាលឲ្យមានជំងឺរលាកខួរក្បាលលើទារក។
អត្រាមរណៈក្នុងចំណោមអ្នកឆ្លងមេរោគគឺខ្ពស់បំផុត ដោយសារតែវាមិនមានថ្នាំព្យាបាល ឬវ៉ាក់សាំងបង្ការទេ ពោលគឺការព្យាបាល ត្រូវបានកំណត់ចំពោះរោគសញ្ញាប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ្នកវិទ្យាសាស្រ្តព្រមាន វីរុសបណ្តាលឲ្យហើមខួរក្បាល អាចជារោគរាតត្បាតបន្ទាប់ពី កូវីដ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


