ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង បង្អួតសព្វាវុធទ្រង់ទ្រាយធំដ៏កម្រ ពេញក្រុងស៊េអូល ដើម្បីកំញើញ កូរ៉េខាងជើង
ប្រទេសកូរ៉េខាងត្បូង បានរៀបចំក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ជាលើកដំបូង ក្នុងរយៈពេលមួយទសវត្សរ៍នៅថ្ងៃអង្គារទី២៦ខែកញ្ញា ដោយសព្វាវុធជាច្រើន រាប់ចាប់ពីមីស៊ីលផ្លោងទៅដល់ឧទ្ធម្ភាគចក្រវាយប្រហារ ត្រូវបានដង្ហែកាត់តាមទីក្រុងសេអ៊ូល ក្នុងការបង្ហាញកម្លាំងដ៏កម្រ ស្របពេលមានការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង។

ក្បួនដង្ហែប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធនេះ មានការចូលរួមពីសំណាក់ទាហានរាប់ម៉ឺននាក់ និងរថក្រោះផលិតក្នុងស្រុករបស់កូរ៉េខាងត្បូង ក៏ដូចជាកាំភ្លើងធំ ព្រមទាំងយន្តហោះវាយប្រហារ និងដ្រូនផងដែរ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានរៀបចំក្បួនដង្ហែតាមដងផ្លូវយោធា លើកចុងក្រោយក្នុងឆ្នាំ២០១៣។
ព្រឹត្តិការណ៍ឆ្នាំនេះ កើតឡើងចំពេលប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រកាន់ជំហរម៉ឺងម៉ាត់លើកូរ៉េខាងជើង ដោយយកការបង្ហាញអាវុធនិងសមយុទ្ធយោធា ធ្វើជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រ ដើម្បីទប់ទល់នឹងកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលដែលកំពុងវិវឌ្ឍន៍របស់កូរ៉េខាងជើង។

ក្បួនព្យុហយាត្រាថ្ងៃអង្គារ បានចាប់ផ្តើមនៅឯមូលដ្ឋានទ័ពអាកាស Seongnam ជាយក្រុងសេអ៊ូល។ វាមានការបង្អួតជាសាធារណៈនូវមីស៊ីល Hyunmoo, ឧបករណ៍ស្ទាក់ចាប់មីស៊ីល L-SAM, យន្តហោះ F-35 និងយន្តហោះចម្បាំងដែលអភិវឌ្ឍក្នុងស្រុកដំបូងបង្អស់របស់ប្រទេសគឺ KF-21។
ក្រសួងការពារជាតិនិយាយថា ព្រឹត្តិការណ៍នេះ ក៏នឹងបង្ហាញពីការហោះហើររួមគ្នាដោយយន្តហោះយោធាកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ផងដែរ ដើម្បីបង្ហាញពីកម្លាំងការពាររួមគ្នា។

ក្បួនដង្ហែនេះធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន វិលត្រលប់ពីដំណើរនៅប្រទេសរុស្ស៊ី ដែលក្នុងអំឡុងពេលនោះ គាត់និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការយោធាជាមួយគ្នា។
ទោះបីជាយ៉ាងណាក៏ដោយ លោក Yoon និយាយថា ប្រសិនបើរុស្ស៊ី ជួយកូរ៉េខាងជើង បង្កើនកម្មវិធីសព្វាវុធរបស់ខ្លួនជាថ្នូរនឹងជំនួយសម្រាប់សង្គ្រាមនៅអ៊ុយក្រែនមែននោះ វានឹងជាការបង្កហេតុដោយផ្ទាល់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េខាងត្បូង គំរាមសងសឹកចាស់ដៃ ហើយថា កូរ៉េខាងជើង នឹងចប់ បើ គីម ជុងអ៊ុន បាញ់នុយក្លេអ៊ែរមែន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


