ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង គំរាមសងសឹកចាស់ដៃ ហើយថា កូរ៉េខាងជើង នឹងចប់ បើ គីម ជុងអ៊ុន បាញ់នុយក្លេអ៊ែរមែន
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានព្រមានថា ទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោន នឹងសងសឹកចាស់ដៃ ប្រសិនបើកូរ៉េខាងជើងងាកទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរមែននោះ។

លោក Yoon បាននិយាយក្នុងបទសម្ភាសន៍ជាមួយ AP កាលពីថ្ងៃអាទិត្យទី១៧ខែកញ្ញាថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងសូមបញ្ជាក់ជាថ្មីថា រាល់ការវាយប្រហារនុយក្លេអ៊ែរដោយកូរ៉េខាងជើង នឹងត្រូវបានឆ្លើយតបយ៉ាងរហ័ស លើសលប់ និងចាស់ដៃតែម្តង។
លោកបន្តថា ការសម្រេចចិត្តរបស់ប្រទេសជិតខាង ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនឹង ធ្វើឲ្យរបបនៅក្នុងទីក្រុងព្យុងយ៉ាង ឈានដល់ទីបញ្ចប់។
បទសម្ភាសរបស់លោក Yoon បានចេញផ្សាយចំថ្ងៃចុងក្រោយ នៃដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន នៅប្រទេសរុស្ស៊ី ដែលនោះជាដំណើរបង្កក្តីបារម្ភក្នុងប្រទេសកូរ៉េខាងត្បូង និងលោកខាងលិច។

មេដឹកនាំកូរ៉េខាងជើង បានទៅរុស្ស៊ី តាំងតែពីថ្ងៃអង្គារសប្តាហ៍មុនមកម្ល៉េះ ដោយជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងរដ្ឋមន្ត្រីការពារជាតិ Sergey Shoigu។
គាត់ក៏បានត្រួតពិនិត្យស្ថានីយបាញ់បង្ហោះយានអវកាស Vostochny Cosmodrome និងរោងចក្រអាកាសចរណ៍នៅតំបន់ចុងបូព៌ារុស្ស៊ីផងដែរ ហើយរុស្ស៊ី ក៏បានបង្ហាញគ្រឿងយោធាជាច្រើន រួមទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដែលមានសមត្ថភាពនុយក្លេអ៊ែរដល់លោក គីម ទៀតផង។
សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង ដែលធ្វើតេស្តមីស៊ីលផ្លោងជាបន្តបន្ទាប់ក្នុងឆ្នាំនេះ បានព្រមានជាច្រើនដងមកហើយថា ខ្លួនមិនស្ទាក់ស្ទើរឡើយក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារខ្លួន ហើយមេដឹកនាំ គីម ជុងអ៊ុន បាននិយាយកាលពីដើមឆ្នាំនេះថា កងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង បានរៀបចំខ្លួនយ៉ាងល្អឥតខ្ចោះ សម្រាប់បំពេញបេសកកម្មដ៏សំខាន់គ្រប់ពេលវេលា ប្រសិនបើទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោន មិនបញ្ឈប់ការបង្ករឿងទេនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ កូរ៉េខាងជើង បញ្ជាក់គោលដៅនៃដំណើរទស្សនកិច្ច របស់លោក គីម ទៅ រុស្ស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


