ព័ត៌មានជាតិ
កសិករថា តម្លៃដំឡូងមីល្អប្រសើរ តែទិន្នផលទទួលបានទាប
តម្លៃដំឡូងមីនៅឆ្នាំនេះបានល្អប្រសើរ ប៉ុន្តែបរិមាណទិន្នផលធ្លាក់ចុះបន្ដិចដោយសារអាកាសធាតុមិនអំណោយផល ដែលមានភាពរាំងស្ងួត នៅដើមរដូវ ហើយមានភ្លៀងខ្លាំងនៅពាក់កណ្ដាលរដូវ។
លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរបានឱ្យដឹងថា នៅខេត្តឧត្តរមានជ័យតម្លៃដំឡូងមី ៣២០ រៀល ក្នុង១គីឡូ ដែលជាតម្លៃល្អប្រសើរជាងឆ្នាំមុន។

លោក អិល ឈិញ បានបញ្ជាក់ថា ទិន្នផលដំឡូងមីនៅក្នុងឆ្នាំនេះ មិនសូវល្អទេដោយសារភាពរាំងស្ងួតនាដើមរដូវ និងមានភ្លៀងធ្លាក់ច្រើនាពាក់កណ្ដាលរដូវដែលធ្វើឱ្យឫសមិនដុះ និងចេញឫសតិច ខណៈមួយហិកតា ទទួលបានទិន្នផប្រមាណ ២៥ តោន ប៉ុណ្ណោះ ឬទាបជាងនេះ ដែលជាមធ្យមដំឡូងមីអាចទទួលបាន ៣៥ តោន ក្នុង១ ហិកតា។
បើតាមប្រធានសមាគមរូបនេះ នៅឆ្នាំនេះកសិករមិនចំណេញទេ ខាតច្រើន ដោយសារកសិករអ្នកដាំដំឡូងមី ខូចខាតដើមដំឡូងពីឆ្នាំមុន និងឆ្លងរោគ ហើយងាប់ច្រើន ខណៈដែលការដាំលើកទី៣ ពូជក៏ឡើងថ្លៃ។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ ការនាំចេញចំណិតដំឡូងមីក្រៀម មានបរិមាណជាង ៩៦ ម៉ឺនតោន ថយចុះជាង៤០ភាគរយ, ដំឡូងមីស្រស់ជាង៧២ ម៉ឺនតោន ថយចុះជាង២៤ភាគរយ បើប្រៀបនឹងឆ្នាំ ២០២២។ ទីផ្សារដំឡូងមីរបស់កម្ពុជា មានប្រទេសវៀតណាម និងប្រទេសថៃ៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


