ព័ត៌មានអន្ដរជាតិ
ថៃ បើកទ្វារទំនប់ ចៅប្រាយ៉ា និងព្រមានអំពីការកើនឡើងនៃកម្ពស់ទឹកទន្លេ មេគង្គ
ខេត្តអយុធ្យា កំពុងត្រៀមខ្លួនទប់ទល់នឹងទឹកជំនន់ បន្ទាប់ពីការបើកទ្វារទំនប់ ចៅប្រាយ៉ា ដោយបញ្ចេញទឹកចំនួន ១២០០ម៉ែត្រគូបក្នុងមួយវិនាទី ដែលធ្វើឲ្យប៉ះពាល់ដល់តំបន់ជាច្រើនរបស់ខេត្តមួយនេះ។

ភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក នៅតំបន់ជាច្រើននៃប្រទេសថៃ បានធ្វើឲ្យកម្រិតទឹកនៅទំនប់វារីអគ្គិសនីនានា កើនឡើង ខណៈមានទំនប់ភាគច្រើន បានចាប់ផ្តើមបញ្ចេញទឹករួចទៅហើយ។
កាលពីថ្ងៃចន្ទទី២ខែតុលា ទំនប់ ចៅប្រាយ៉ា បានចាប់ផ្តើមបញ្ចេញទឹកក្នុងអត្រា ១០៤៩ ម៉ែត្រគូបក្នុងមួយវិនាទី ហើយបានបង្កើនលំហូរទឹកដល់ ១២០០ ម៉ែត្រគូបក្នុងមួយវិនាទីនៅពេលល្ងាច។ ប្រការនេះ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅស្រុក Sena ដែលជាតំបន់ទំនាបបំផុតក្នុងខេត្តអយុធ្យា។
អភិបាលខេត្តអយុធ្យា លោក Niwat Rungsakorn និយាយថា ខេត្តបានប្រាប់គ្រប់ស្រុក និងភ្នាក់ងារខេត្តទាំងអស់ ត្រូវតាមដានស្ថានភាពទឹកឲ្យបានដិតដល់ជាទីបំផុត។ នេះរួមបញ្ចូលទាំងការត្រួតពិនិត្យស្ថានភាពទឹកនៅតំបន់កណ្តាលនៃខេត្ត និងនៅទីតាំងប្រវត្តិសាស្ត្រសំខាន់ៗ ដើម្បីទប់ស្កាត់ផលប៉ះពាល់រីករាលដាលផងដែរ។
ជាមួយគ្នានេះ វិទ្យាស្ថានធារាសាស្ត្រ បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋនៅតំបន់ភាគឦសាន ឲ្យមានការប្រុងប្រយ័ត្ន ខណៈកម្ពស់ទឹកក្នុងទន្លេ Chi កំពុងតែហក់ឡើង និងខិតជិតដល់ចំណុចប្រកាសអាសន្ន។ មិនត្រឹមប៉ុណ្ណឹង ថៃក៏បានព្រមានអំពីការកើនឡើងនៃកម្ពស់ទឹកទន្លេ ក្នុងខេត្ត Ubon Ratchathani និងទន្លេមេគង្គផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ថៃ នឹងមានភ្លៀងធ្លាក់ខ្លាំងពេញមួយសប្តាហ៍ ខណៈ ខេត្តជាច្រើន ប្រឈមទឹកជំនន់

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន