ព័ត៌មានជាតិ
៣ កន្លែងមិនគួររំលង សម្រាប់អ្នកចង់មើលថ្ងៃលិចដ៏ស្រស់ស្អាតបំផុតនៅក្រុងសៀមរាប
៣ កន្លែងនៅក្នុងក្រុងសៀមរាប ត្រូវបានគេដឹងថាជាកន្លែងដ៏ពិសេសបំផុតសម្រាប់ការទស្សនាថ្ងៃលិចដ៏ស្រស់ស្អាត។
ខ្លោងទ្វារតាកែវ
ពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នកទេសចរជាតិនិងអន្តរជាតិកាន់តែច្រើនឡើងៗទៅទស្សនា និងថតរូបនៅខ្លោងទ្វារតាកាវ។ ស្ថិតនៅទិសខាងលិចនៃក្រុងអង្គរធំ ខ្លោងទ្វារតាកាវមានចំណុចពិសេសជាងខ្លោងទ្វារផ្សេងៗទៀត ដោយសារតែខ្លោងទ្វារនេះមានពន្លឺព្រះអាទិត្យរៀបលិចចាំងលើ ធ្វើឱ្យសម្រស់ខ្លោងទ្វារកាន់តែស្រស់ស្អាត ហើយដែលអ្នកអាចទស្សនាថ្ងៃរៀបលិច កសិន្ធុព័ទ្ធជុំវិញ ថតរូបជាមួយនិងប្លង់ស្អាតៗផង។



ប្រាសាទភ្នំក្រោម
ប្រាសាទភ្នំក្រោម ជម្រើសទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិចដ៏ទាក់ទាញមួយទៀត ដោយសារទីនោះមានចម្ងាយមិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាប ពោលគឺប្រហែល ១២ គីឡូម៉ែត្រប៉ុណ្ណោះ ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ជាប់ផ្ទៃបឹងទន្លេសាប។



ខុសប្លែកពីនៅប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែង ដោយមិនចាំបាច់ប្រជ្រៀតជាមួយភ្ញៀវទេសចរដទៃទៀត អ្នកទេសចរអាចទស្សនាទិដ្ឋភាពថ្ងៃរះនិងថ្ងៃរៀបលិចយ៉ាងស្រស់ស្អាតនៅប្រាសាទភ្នំក្រោម អមដោយទេសភាពព្រៃលិចទឹក ដាច់កន្ទុយភ្នែក។
ក្រៅពីគយគន់ថ្ងៃលិច ភ្ញៀវទេសចរក៏អាចទស្សនាទិដ្ឋភាពក្រុងសៀមរាបពីចម្ងាយ មើលវាលស្រែប្រាំងរបស់កសិករនៅជុំវិញនិងផ្ទៃបឹងទន្លេសាប អមដោយសំឡេងទូតនិងកាណូតបន្លឺឡើងមិនចេះដាច់ ជាពិសេសលំនៅឋានប្រជាពលរដ្ឋជាច្រើនដេរដាស់គួរជាទីចាប់អារម្មណ៍។
ភ្នំបាក់ខែង
មុនពេលដែលរាត្រីកាលមកដល់ ទាំងភ្ញៀវទេសជាតិនិងអន្តរជាតិរាប់រយនាក់ក្នុងមួយថៃ្ងៗ បានមកពពាក់ពពូនគ្នាមកទស្សនាប្រាសាទភ្នំបាខែង ជាទីប្រជុំនូវភ្ញៀវទេសចរដើម្បីមើលថៃ្ងលិចនិងមើលទេសភាពនៅតំបន់អង្គរស្ទើរតែទាំងមូល។ ប្រាសាទភ្នំបាខែងជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ ស្ថិតនៅខាងឆ្វេងដៃផ្លូវពីអង្គរវត្តទៅអង្គរធំ ជាកន្លែងដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើននៅពេលថ្ងៃលិច៕



-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


