ព័ត៌មានជាតិ
ត្រួតពិនិត្យដេប៉ូប្រេងឥន្ធនៈ ២៧ ទីតាំង រកឃើញ ២ ទីតាំង មិនមានអនុលោមភាព
មន្ត្រីជំនាញ ក.ប.ប ចុះត្រួតពិនិត្យដេប៉ូប្រេងឥន្ធនៈចំនួន ២៧ ទីតាំង រកឃើញ ២ ទីតាំង មិនមាន អនុលោមភាព។

កាលពីថ្ងៃទី ៦ និងទី ៩ ខែតុលា ឆ្នាំ ២០២៣ មន្ត្រីជំនាញ ក.ប.ប សាខាខេត្តកំពត ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកណ្ដាល និងរាជធានីភ្នំពេញ បានចាត់វិធានការតាមច្បាប់លើដេប៉ូប្រេងឥន្ធនៈចំនួន ២ ទីតាំង ក្នុងចំណោម ២៧ ទីតាំង។

កិច្ចប្រតិបត្តិការនេះ ក្រោយពេលមន្ត្រីជំនាញចុះត្រួតពិនិត្យបានរកឃើញថា មិនមានអនុលោមភាព ដោយពិន័យអន្តរការណ៍ទៅតាមនីតិវិធី។

គួរជម្រាបថា មន្ត្រីជំនាញ ក.ប.ប មានតួនាទីសំខាន់ក្នុងការទប់ស្កាត់អំពើមិនសុចរិតភាពក្នុងធុរកិច្ច និងការពារសិទ្ធិរបស់អ្នកប្រើប្រាស់ទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ ៖ ពិសី





-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


