ព័ត៌មានអន្ដរជាតិ
ស្ថានភាពប្រជាជនប៉ាឡេស្ទីន កាន់តែយ៉ាប់យ៉ឺន ខណៈអ៊ីស្រាអែល រៀបចំការវាយលុកជើងគោក
ការវាយប្រហារអាកាសកាន់តែខ្លាំងឡើងរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានធ្វើឲ្យទីក្រុងទាំងមូលត្រូវខ្ទេចខ្ទី និងបន្សល់ទុកសាកសពមនុស្សជាច្រើន ជាប់នៅក្រោមគំនរបាក់បែក។

លើសពីនេះ ការវាយលុកលើដីគោកនាពេលឆាប់ៗ របស់អ៊ីស្រាអែលនៅហ្គាហ្សា ដែលមានប្រជាជនប្រមាណ២.៣លាននាក់ ទំនងជានឹងបណ្តាលឲ្យមានមនុស្សស្លាប់កាន់តែច្រើន ទាំងសងខាង។
អង្គការសហប្រជាជាតិ និយាយថា មនុស្ស ២៦ ម៉ឺននាក់បានរត់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅហ្គាហ្សា ។ អ្នកផ្សេងទៀត បានស្វែងរកទីតាំងសុវត្ថិភាពនៅលើដី ប្រវែងត្រឹមតែ ៤០ គីឡូម៉ែត្រប៉ុណ្ណោះ ដែលពុះកាត់រវាងអ៊ីស្រាអែល អេហ្ស៊ីប និងសមុទ្រមេឌីទែរ៉ាណេ ។

នៅពេលយប់ ប្រជាជនប៉ាឡេស្ទីន នៅហ្គាហ្សានិងកន្លែងផ្សេងទៀត ត្រូវជួបប្រទះភាពងងឹតស្លុប បន្ទាប់ពីស្ថានីយថាមពលតែមួយគត់របស់ដែនដីនេះ អស់ប្រេងនិងត្រូវបិទចោល។
ទន្ទឹមនោះ មន្ទីរពេទ្យធំបំផុតរបស់ជ្រោយហ្គាហ្សា ឈ្មោះ Al-Shifa គឺនៅសល់ប្រេងឥន្ធនៈគ្រប់គ្រាន់ ដើម្បីរក្សាថាមពលបានត្រឹមរយៈពេលបីថ្ងៃទៀតប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អង្គការគ្រូពេទ្យគ្មានព្រំដែនដែលមានមូលដ្ឋាននៅហ្គាហ្សា ព្រមានថា មន្ទីរពេទ្យចំនួនពីរ ដែលខ្លួនបើកដំណើរការក្នុងតំបន់នេះ កំពុងអស់ឧបករណ៍វះកាត់ ថ្នាំអង់ទីប៊ីយោទិច ប្រេងឥន្ធនៈ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀតផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


