ព័ត៌មានអន្ដរជាតិ
លោក បៃដិន ព្រមានអ៊ីរ៉ង់ ឲ្យប្រយ័ត្នខ្លួន
កាលពីថ្ងៃពុធទី១១ខែតុលា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានអ៊ីរ៉ង់ឲ្យប្រយ័ត្នខ្លួន បន្ទាប់ពីការវាយប្រហារដោយអង្គការសកម្មប្រយុទ្ធហាម៉ាស់ លើអ៊ីស្រាអែល កាលពីចុងសប្តាហ៍មុន។

ក្រោយពេលបញ្ជាក់ពីជំនួយដែលសហរដ្ឋអាមេរិកកំពុងបញ្ជូនទៅអ៊ីស្រាអែល ហើយកត់សម្គាល់ថា កងនាវាដឹកយន្តហោះរបស់សហរដ្ឋអាមេរិក កំពុងសំដៅទៅកាន់តំបន់នោះ, លោក បៃដិន និយាយថា លោកសូមបញ្ជាក់យ៉ាងច្បាស់ដល់អ៊ីរ៉ង់ឲ្យ សូមប្រយ័ត្នខ្លួន។
លោកប្រធានាធិបតី បានធ្វើការកត់សម្គាល់បែបនេះ អំឡុងកិច្ចពិភាក្សាតុមូលជាមួយមេដឹកនាំ ជ្វីហ្វនៅឯសេតវិមាន។
ប្រភពនានាបានប្រាប់ NBC News ថា មេដឹកនាំអ៊ីរ៉ង់ ពិតជាភ្ញាក់ផ្អើលចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស់ លើអ៊ីស្រាអែល ប៉ុន្តែរដ្ឋបាលលោក បៃដិន មិនទាន់ធ្វើការសន្និដ្ឋានច្បាស់លាស់ណាមួយនៅឡើយទេ។
ស្របពេលជាមួយគ្នានោះ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីរ៉ង់អាចជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះ ព្រោះពួកគេបានគាំទ្រក្រុមហាម៉ាស់ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNBC
ចុចអាន៖ សង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន៖ ពលរដ្ឋថៃ ស្លាប់កើនដល់២០នាក់ ខណៈអាមេរិក កើនដល់ ២២នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


