ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ព្រមានថា តំបន់ហ្គាហ្សាអាចក្លាយជាកន្លែងកប់ខ្មោចទាហាន អ៊ីស្រាអែល
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានព្រមានថា “ប្រសិនបើអង្គភាព Zionist របស់អ៊ីស្រាអែលសម្រេចចិត្តសម្រុកចូលទៅក្នុងតំបន់ហ្គាហ្សាមែននោះ មេដឹកនាំចលនាតស៊ូរបស់ក្រុមហាម៉ាស់ នឹងប្រែក្លាយតំបន់មួយនេះទៅជាកន្លែងកប់ខ្មោចរបស់ទាហានអ៊ីស្រាអែល” ។

លោក Amir-Abdollahian លើកឡើងទៀតថា “ប្រសិនបើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ឈប់ការវាយប្រហារតាមអាកាស ក៏ដូចជាមិនអាចទប់ស្កាត់ការវាយលុកតាមដីគោករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាបានទេនោះ ហានិភ័យនៃជម្លោះនឹងផ្ទុះឡើងដោយមិនអាចគ្រប់គ្រងបានឡើយ ដោយសារតែមានអ្នកប្រយុទ្ធក្នុងតំបន់ជាច្រើនផ្សេងទៀតក៏ចូលរួមក្នុងសង្គ្រាមមួយនេះផងដែរ” ។
លោករដ្ឋមន្ត្រីបានប្រាប់សារព័ត៌មាន Al Jazeera ថា “ប្រសិនបើវិធានការណ៍សំដៅបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលភ្លាមៗ ដែលកំពុងសម្លាប់កុមារនៅតំបន់ហ្គាហ្សាស្ទ្រីប បញ្ចប់ដោយការជាប់គាំងនោះ ច្បាស់ណាស់វានឹងមានលទ្ធភាពខ្ពស់ដែលថា រណសិរ្សរួបរួមជាតិជាច្រើនទៀតនឹងបើកក្បាលកាណុងហើយ ជាពិសេសសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់នឹងមិនថយក្រោយលើគោលការណ៍ ក៏ដូចជាតម្លៃរបស់ខ្លួនក្នុងការគាំទ្រប្រទេសប៉ាឡេស្ទីនឡើយ” ។

ពាក់ព័ន្ធទៅនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិតំបន់ហ្គាហ្សានេះដែរ លោក Amir-Abdollahian ក៏បានពិភាក្សាអំពី “ស្ថានភាពរសើបនៅក្នុងតំបន់” ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ផងដែរ ។ លោកបានស្នើឲ្យចិនប្រើប្រាស់សំឡេងរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបញ្ឈប់ការស្លាប់ និងការឈឺចាប់របស់ពលរដ្ឋតំបន់ហ្គាហ្សា ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ច្រករបៀងមនុស្សធម៌ ។
គួរបញ្ជាក់ថា ក្រុមហាម៉ាស់បានបើកការវាយប្រហារមិនធ្លាប់មានពីមុនមកទៅលើអ៊ីស្រាអែលកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ហើយភាគច្រើនជាជនស៊ីវិល ។ ចំណែកនៅតំបន់ហ្គាហ្សាវិញ ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ២,៨០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រហែល ១,៥០០ នាក់ ខណៈមនុស្សជិត ១ ម៉ឺននាក់បានរងរបួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អ៊ីស្រាអែល សុំ អាមេរិក ១០ ពាន់លានដុល្លារសម្រាប់ជំនួយយោធា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៨ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច