Connect with us

ព័ត៌មានអន្ដរជាតិ

មហាអំណាចអឺរ៉ុបទាំង៤ ត្រៀមដកទណ្ឌកម្មពីអ៊ីរ៉ង់ ក្រោយអាមេរិកព្រមព្រៀងបញ្ចប់សង្គ្រាម

បានផុស

នៅ

បន្ទាប់ពីក្រុងវ៉ាស៊ីនតោន និងក្រុង​តេហេរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់ជម្លោះសង្គ្រាមរវាងភាគី​ទាំងពីររួចមក ប្រទេស​មហាអំណាចអឺរ៉ុបទាំង៤ ឬហៅកាត់ថា E4 ដែលរួមមាន ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានចេញមុខប្រកាសកាលពីថ្ងៃអាទិត្យ ទី​១៤ ខែមិថុនា ឆ្នាំ​២០២៦ ថា ពួកគេបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីប្រទេសអ៊ីរ៉ង់វិញ។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ សារព័ត៌មាន The Star បានឱ្យ​ដឹង​ថា ការសម្រេចចិត្តដ៏ធំនេះ នឹងត្រូវធ្វើឡើង ដើម្បីជាការឆ្លើយតបទៅនឹងការបោះជំហានទៅមុខរបស់អ៊ីរ៉ង់ ក្នុងការចាត់វិធានការដោះស្រាយលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា​មួយ​ មេដឹកនាំនៃក្រុមប្រទេស E4 បានសង្កត់ធ្ងន់លើជំហរដាច់ខាតរបស់ខ្លួនថា ប្រទេសអ៊ីរ៉ង់មិនអាច​​បង្កើត ឬគ្រប់គ្រង​អាវុធនុយក្លេអ៊ែរបានឡើយ។ ជាមួយគ្នានេះដែរ ក្រុមប្រទេសមហាអំណាចអឺរ៉ុបទាំងនេះ ក៏បានបង្ហាញពីឆន្ទៈយ៉ាងមុតមាំ ក្នុងការបន្តកិច្ច​​សហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ប្រទេសអ៊ីរ៉ង់ ក៏ដូចជាទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដើម្បីធានាឱ្យបានថា កិច្ចព្រមព្រៀងសន្តិភាព និងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនេះ អាចសម្រេចទៅបានប្រកបដោយជោគជ័យ និងមានតម្លាភាពបំផុតសម្រាប់ពិភពលោក។

សូម​ជម្រាប​ថា ក្រោយ​វាយ​គ្នា​ជិត​៤ខែមកនេះ អាមេរិក និងអ៊ីរ៉ង់ បានប្រកាសពីកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ា ដែល​ពិធីចុះហត្ថលេខាជាផ្លូវការ គ្រោងធ្វើឡើងនៅថ្ងៃសុក្រ ទី១៩ ខែនេះ ក្នុងប្រទេសស្វីស។ តាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif ដែល​ជា​អ្នក​សម្របសម្រួល កិច្ចព្រមព្រៀងនេះ នឹងបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍នៅលើគ្រប់សមរភូមិ ក្នុងនោះរួមមានទាំង ក្នុងប្រទេសលីបង់ ផងដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម