ព័ត៌មានអន្ដរជាតិ
អាមេរិក-អ៊ីរ៉ង់ ឈានដល់កិច្ចព្រមព្រៀងសន្តិភាពហើយ ខណៈពិធីចុះហត្ថលេខា នឹងធ្វើឡើងនៅថ្ងៃសុក្រ
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif រួមជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមន្ត្រីអ៊ីរ៉ង់ បានប្រកាស ពីកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ា ដែលអូសបន្លាយពេលជិត ៤ ខែមកហើយ។

តាមការផ្សាយរបស់ BBC នៅថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ ពិធីចុះហត្ថលេខាជាផ្លូវការ គ្រោងធ្វើឡើងនៅថ្ងៃសុក្រ ទី១៩ ខែនេះ ក្នុងប្រទេសស្វីស។
តាមការបញ្ជាក់ពីលោក Sharif, កិច្ចព្រមព្រៀងនេះ នឹងបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍នៅលើគ្រប់សមរភូមិ ក្នុងនោះរួមមានទាំង ក្នុងប្រទេសលីបង់ ផងដែរ។
ជុំវិញកិច្ចព្រមព្រៀងនេះ លោក ត្រាំ ប្រកាសថា ច្រកសមុទ្រ Hormuz នឹងបើកឡើងវិញដោយ «មិនគិតថ្លៃ» សម្រាប់ពាណិជ្ជកម្មអន្តរជាតិ។ យ៉ាងណា ការបើកដំណើរការឡើងវិញ នឹងធ្វើឡើងនៅថ្ងៃសុក្រ ដើម្បីទុកពេលសម្រាប់ការដោះមីន ក្នុងទឹកសិន។

លើសពីនេះ អាមេរិក ត្រូវលើកលែងការបិទខ្ទប់ផ្លូវទឹក លើកំពង់ផែនានារបស់អ៊ីរ៉ង់ ជាបន្ទាន់ ខណៈទីក្រុងតេហេរ៉ង់ ក៏នឹងទទួលបានលទ្ធភាពប្រើប្រាស់ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ដែលត្រូវបានបង្កក និងទទួលបាន ការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច ផងដែរ។
អ្វីដែលគួរឲ្យកត់សម្គាល់គឺ អ៊ីរ៉ង់ យល់ព្រមរក្សាស្ថានភាពនុយក្លេអ៊ែររបស់ខ្លួននៅដដែល ពោលគឺមិនមានការចម្រាញ់អ៊ុយរ៉ាញ៉ូម ឬពង្រីកមូលដ្ឋានគ្រឹះនោះទេ សម្រាប់រយៈពេលចរចាបណ្តោះអាសន្ន ៦០ ថ្ងៃ។ រយៈពេលនេះ នឹងត្រូវប្រើប្រាស់ដើម្បីដោះស្រាយបញ្ហានានា ឈានទៅរកសន្ធិសញ្ញារយៈពេលវែងដ៏ទូលំទូលាយមួយ ទាក់ទងនឹងការរុះរើសារធាតុនុយក្លេអ៊ែររបស់ខ្លួន។
សូមជម្រាបថា កិច្ចព្រមព្រៀងនេះ កើតឡើងបន្ទាប់ពីមានកិច្ចចរចាការទូត យ៉ាងស្វិតស្វាញរាប់សប្តាហ៍ ដែលដឹកនាំដោយប្រទេសប៉ាគីស្ថាន ជាមួយនឹងការគាំទ្រផ្នែកចរចាដ៏សំខាន់ ពីប្រទេសកាតា អារ៉ាប៊ីសាអូឌីត និងតួកគី។
អាមេរិក និងអ៊ីស្រាអែល បានចាប់ដៃគ្នា ធ្វើសង្គ្រាមទ្រង់ទ្រាយធំលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦។ ពេលនោះ កងទ័ពអាកាសអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារយ៉ាងគំហុក ទៅលើទីតាំងយោធា និងអគាររដ្ឋាភិបាលសំខាន់ៗជាច្រើន នៅក្នុងប្រទេសអ៊ីរ៉ង់។
អាមេរិក អះអាងថា ការទប់ស្កាត់អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជាគោលដៅធំបំផុត ដែលនាំឲ្យខ្លួនសម្រេច បើកប្រតិបត្តិការយោធានេះ។ អាមេរិក និងអ៊ីស្រាអែល ចោទថា ទីក្រុងតេហេរ៉ង់ បាននិងកំពុងជំរុញដំណើរការ ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ ដើម្បីផលិតអាវុធនុយក្លេអ៊ែរ ដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


