ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល សុំ អាមេរិក ១០ ពាន់លានដុល្លារសម្រាប់ជំនួយយោធា
យោងតាមការចុះផ្សាយរបស់កាសែត New York Times បានឲ្យដឹងថា ប្រទេសអ៊ីស្រាអែលបានស្នើសុំសហរដ្ឋអាមេរិកនូវជំនួយយោធាបន្ទាន់ក្នុងទំហំទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារ ដើម្បីប្រើសម្រាប់ការវាយបកទៅកាន់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានព្រឹទ្ធសភាអាមេរិកលោក Chuck Schumer បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Tel Aviv កាលពីថ្ងៃអាទិត្យថា សមាជិកសភាអាមេរិកក៏បានពិភាក្សាអំពីការផ្តល់ជំនួយនេះផងដែរ ដោយក្នុងនោះរួមមានគ្រាប់រំសេវសម្រាប់ប្រព័ន្ធខែលការពារមីស៊ីល Iron Dome, គ្រាប់បែកទម្លាក់ពីលើអាកាស JDAM ក៏ដូចជាគ្រាប់កាំភ្លើងទំហំ ១៥៥ មិល្លីម៉ែត្រជាដើម ។
ទន្ទឹមនោះ កាសែត New York Times បានរាយការណ៍ទៀតថា កញ្ចប់ជំនួយបច្ចុប្បន្នត្រូវបានដាក់ទៅកាន់សភារួចហើយដើម្បីឲ្យសភាធ្វើការត្រួតពិនិត្យ និងសម្របសម្រួលជាមួយសេតវិមាន ហើយកញ្ចប់ជំនួយនេះក៏នឹងរួមបញ្ចូលផងដែរនូវមូលនិធិសម្រាប់អ៊ុយក្រែន តៃវ៉ាន់ និងព្រំដែនអាមេរិក-ម៉ិកស៊ិក ។

ស្របពេលជាមួយគ្នានេះ ការស្នើសុំជំនួយរបស់អ៊ីស្រាអែលក៏កើតមានឡើង ចំពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងធ្វើដំណើរទស្សនកិច្ចទៅជួបលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ខណៈតាមការគ្រោងទុកគឺថ្ងៃទី១៨ ខែតុលានេះ ។
គួរបញ្ជាក់ថា ក្រុមហាម៉ាស់បានបើកការវាយប្រហារមិនធ្លាប់មានពីមុនមកទៅលើអ៊ីស្រាអែលកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ហើយភាគច្រើនជាជនស៊ីវិល ។ ចំណែកនៅតំបន់ហ្គាហ្សាវិញ ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ២,៨០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រហែល ១,៥០០ នាក់ ខណៈមនុស្សជិត ១ ម៉ឺននាក់បានរងរបួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Times of Israel
ចុចអាន ៖ អ៊ីស្រាអែល ថា គ្មានផ្លូវចរចាជាមួយក្រុមហាម៉ាស់ដើម្បីរំដោះចំណាប់ខ្មាំង ឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


