សន្តិសុខសង្គម
ទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ីទាញចបជីកវាយចំកញ្ចឹងកស្លាប់ភ្លាមៗ
ផ្ដើមចេញពីទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ី ជនដៃដល់ដែលជាមិត្តភក្ដិរបស់ជនរងគ្រោះបានស្ទុះទាញចបជីកវាយលើជនរងគ្រោះចំនួនពីរចបជីកបណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗ។

ករណីនេះបានកើតឡើងវេលាម៉ោង២និង៣០រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ បន្ទាប់ពីបង្កហេតុ ជនដៃដល់ត្រូវបានសមត្ថកិច្ចកងរាវុធហត្ថខេត្តកែបឃាត់ខ្លួនដើម្បីសួរនាំ និងកសាងសំណុំរឿងអនុវត្តតាមនិតិវិធីច្បាប់។

ប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនដៃដល់ឈ្មោះ វុធម៉ៅអាយុ២៨ឆ្នាំ រស់នៅភូមិជ្រៃប្រឡាយ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ រីឯជនរងគ្រោះឈ្មោះ ឃន នេន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិជ្រៃប្រឡាយ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

មុនពេលកើតហេតុជនរងគ្រោះ និងជនដៃដល់រួមជាមួយមិត្តភក្តិផ្សេងទៀតបានបបួលគ្នាផឹកស៊ីជុំគ្នា។ ពេលផឹកយូរទៅ បានក្លាយជាទំនាស់ពាក្យសម្ដីជាមួយគ្នា ទើបជនដៃដល់ទាញចប់ជីកមកវាយទៅលើជនរងគ្រោះពីរចប់ជីកចំកញ្ចឹងកពីក្រោយ បណ្តាលឲ្យស្លាប់បាត់បង់អាយុជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ៕
អត្ថបទ៖ សឹង រ៉ាត់






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ