ព័ត៌មានអន្ដរជាតិ
UN៖ ពិភពលោក លែងមានក្តីមេត្តាករុណាទៀតហើយ
អគ្គស្នងការនៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ាលោក Philippe Lazzarini បាននិយាយថា “ឥឡូវនេះ ពិភពលោកបានបាត់អស់ក្តីមេត្តាករុណាទៅហើយ”។

ប្រធានទីភ្នាក់ងារ UN រូបនេះបានប្រាប់ BBC ថា តំបន់មជ្ឈិមបូព៌ាគឺស្ថិតនៅមាត់ជ្រោះដ៏ជ្រៅបំផុត ដែលជាលទ្ធផលនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយលោកព្រមានថា អំពើហិង្សា អាចរីករាលដាលពាសពេញតំបន់។
លើសពីនេះ លោក Lazzarini ក៏បានព្រមានផងដែរ អំពីស្ថានភាពដ៏អាក្រក់សម្រាប់ជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា ដោយអំពាវនាវម្តងហើយម្តងទៀតឲ្យបើកច្រករបៀងជំនួយមនុស្សធម៌ចូលទៅក្នុងទឹកដីនេះ។
ថ្លែងនៅទីក្រុងហ្ស៊េរុយសាឡិម លោក Lazzarini បានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល ដោយហៅថាជា “ការសម្លាប់រង្គាលដ៏គួរឲ្យរន្ធត់ និងព្រៃផ្សៃ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


