ព័ត៌មានអន្ដរជាតិ
ចូ បៃដិន៖ យើងមិនឲ្យក្រុមហាម៉ាស់ និងលោកពូទីន ឈ្នះទេ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយទៅកាន់ជនរួមជាតិអាមេរិកនៅយប់ថ្ងៃព្រហស្បតិ៍ទី១៩ខែតុលា (ត្រូវនឹងថ្ងៃសុក្រទី២០ខែតុលា) ចេញពីការិយាល័យ Oval ថា “យើងមិនអាច និងមិនអនុញ្ញាតឲ្យក្រុមភេរវករដូចជា ហាម៉ាស់ និងជនផ្តាច់ការដូចជាលោកពូទីន ឈ្នះនោះទេ”។

លោក បៃដិន ព្រមានថា ប្រសិនបើតួអង្គអាក្រក់ដូចជាលោក ពូទីន មិនត្រូវបានត្រួតពិនិត្យ ទេនោះ អ្នកឈ្លានពាននៅជុំវិញពិភពលោក នឹងមានភាពក្លាហានដើម្បីព្យាយាមធ្វើដូចគ្នា។
លោកបន្តថា “ហានិភ័យនៃជម្លោះនិងភាពវឹកវរ អាចរីករាលដាលនៅក្នុងផ្នែកផ្សេងទៀតនៃពិភពលោក នៅឥណ្ឌូប៉ាស៊ីហ្វិក នៅមជ្ឈិមបូព៌ា ជាពិសេសគឺនៅមជ្ឈិមបូព៌ាតែម្តង”។
ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី បានអង្វរករឲ្យសភា អនុម័តនូវអ្វីដែលគេរំពឹងថា នឹងជាមូលនិធិថ្មីតម្លៃជាង១០០ពាន់លានដុល្លារ សម្រាប់អ៊ីស្រាអែលនិងអ៊ុយក្រែន។

លើសពីនេះ លោក បៃដិន បានថ្កោលទោសសកម្មភាពរបស់ក្រុមហាម៉ាស់ និងលោក ពូទីន ដោយនិយាយថា ការវាយប្រហារលើអ៊ីស្រាអែល និងការលុកលុយអ៊ុយក្រែន គឺមានគោលបំណងតែមួយ។
លោក បៃដិន និយាយថា “ក្រុមហាម៉ាស់និងលោកពូទីន គឺតំណាងឲ្យការគំរាមកំហែងផ្សេងៗគ្នា ប៉ុន្តែពួកគេមានគោលបំណងតែមួយគឺ ពួកគេទាំងពីរ ចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យអ្នកជិតខាងទាំងស្រុង។
លោក បៃដិន បន្តថា “ខ្ញុំដឹង ជម្លោះទាំងនេះអាចហាក់ដូចជានៅឆ្ងាយ ហើយវាជារឿងធម្មតាក្នុងការសួរថាតើហេតុអ្វីបានជារឿងនេះកើតឡើងចំពោះអាមេរិក។ ដូច្នេះខ្ញុំសូមចែករំលែកជាមួយអ្នក អំពីមូលហេតុដែលអ៊ីស្រាអែលនិងអ៊ុយក្រែនទទួលបានជោគជ័យ គឺមានសារសំខាន់សម្រាប់សន្តិសុខជាតិរបស់អាមេរិក”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រធានាធិបតីអាមេរិក ចោទថា លោក ពូទីន និងក្រុមហាម៉ាស់ មានគោលបំណងតែមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


