Connect with us

ព័ត៌មានជាតិ

ជាអតីតនិស្សិតខ្មែរពីអាមេរិក លោក កែវ រ៉េមី បានដឹកនាំស្ថាប័នសិទ្ធិ​មនុស្ស​របស់រាជរដ្ឋាភិបាល

បានផុស

នៅ

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​​​លើ​វិស័យ​សិទ្ធិ​មនុស្ស​ ដែលគណៈកម្មាធិការនេះ បាន​និង​កំពុង​បំពេញ​តួនាទី ​និង​ភារកិច្ច​យ៉ាង​សកម្ម​ក្នុង​បុព្វហេតុ​ការពារ​ និងលើកកម្ពស់សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ លោក កែវ រ៉េមី ត្រូវបានរាជរដ្ឋាភិបាល នីតិកាលទី៧ បន្តប្រគល់ភារកិច្ចជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស និងត្រូវដំឡើងមុខតំណែងជាទេសរដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុងចំណោមទេសរដ្ឋមន្ត្រីប្រមាណជាង២០រូប នៃសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ក្នុងនីតិកាលទី៧នេះ លោក កែវ រ៉េមី គឺជាឥស្សរជនជាន់ខ្ពស់មួយរូប ដែលត្រូវបានជ្រើសរើសឱ្យកាន់តំណែងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជួយនាយករដ្ឋមន្ត្រីលើការសម្របសម្រួលកិច្ចការសិទ្ធិមនុស្ស ដោយទទួលដឹកនាំផ្ទាល់ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ លោក កែវ រ៉េមី បានដឹកនាំស្ថាប័នសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាលនេះ ចាប់ពីឆ្នាំ២០១៦ ជំនួសប្រធានចាស់ គឺលោក ម៉ក់ សម្បត្តិ។

ក្នុងវ័យ៦០ឆ្នាំ លោក កែវ រ៉េមី ក៏ជាអ្នកនយោបាយខ្មែរមួយរូប ដែលបានចូលប្រឡូកក្នុងឆាកនយោបាយ តាំងពីអំឡុងឆ្នាំ ១៩៩៣ ដោយដំបូងឡើយ លោក បានចូលរួមនយោបាយជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច។ តែ នៅក្នុង​ឆ្នាំ​១៩៩៥ លោក ​បាន​ចាក​ចេញ​ពី​គណបក្សរាជានិយមមួយនេះ មក​បង្កើត​គណបក្សថ្មីមួយ គឺគណបក្ស​ខ្មែរ​រួបរួម​ជាតិ ហើយក្រោយ​មក​ក្លាយ​ជា​គណបក្ស សម រង្ស៊ី ដែលជាការរួមគ្នា​ជាមួយ​លោក សម រង្ស៊ី។ ក្នុងដំណើរការបោះឆ្នោតជាតិ នីតិកាលទី២ ឆ្នាំ ១៩៩៨ លោក កែវ រ៉េមី បានជាប់​ឆ្នោតជាសមាជិករដ្ឋសភាមណ្ឌលរាជធានីភ្នំពេញ ហើយក្នុងនីតិកាលទី៣ ឆ្នាំ២០០៣ លោក ក៏បានបន្តជាប់ឆ្នោតជាថ្មី​ម្តង​ទៀត និងមានតួនាទីជាអនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា​។

តែយ៉ាងណា នៅក្នុងឆ្នាំ២០០៧ ជីវិតនយោបាយរបស់លោក កែវ រ៉េមី ក៏បានឈានជើងដើរចេញពី​គណបក្ស សម រង្ស៊ី ហើយទៅ​ចូល​រួម​ជាមួយ​គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។ រួមផ្លូវនយោបាយជាមួយលោក កឹម សុខា មិនបាន១ឆ្នាំផង អ្នកនយោបាយរូបនេះ ក៏បានមកសុំរួមរស់ជីវភាពជាមួយគណបក្ស​ប្រជាជន​កម្ពុជា ហើយពេលនោះ លោក កែវ រ៉េមី ត្រូវបានតែងតាំងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី។ ជាបន្តបន្ទាប់ លោក កែវ រ៉េមី ក៏ទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំ ដោយបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនថែមទៀត ជាអាទិ៍៖ ជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលលើអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងមក ទល់បច្ចុប្បន្ន លោក ក៏ជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

មុនទទួលបានការជ្រើសឱ្យកាន់តំណែងជាទេសរដ្ឋមន្ត្រី សម្រាប់នីតិកាលថ្មីនេះ លោក កែវ រ៉េមី មានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលត្រូវបានអង្គព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងក្នុងនីតិកាលទី៦ ឆ្នាំ២០១៨។ ក្រៅពីមុខតំណែង និងតួនាទីទាំងនេះ ទេសរដ្ឋមន្ត្រីរូបនេះ ក៏កំពុងធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ផងដែរ។

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ចប់ការសិក្សាកម្រិតសញ្ញាបត្រអនុបណ្ឌិតច្បាប់សាធារណៈ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា និងសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រនយោបាយ នៅរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក ព្រមទាំងបានចូលរួមវគ្គសិក្សាប្រជាធិបតេយ្យ និងនីតិវិធីបោះឆ្នោត ក៏ដូចជាវគ្គសិក្សារដ្ឋបាល នៅប្រទេសថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា៣៨ នាទីutes មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

សេចក្ដីជូនដំណឹង៥២ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

សេចក្ដីជូនដំណឹង៥៧ នាទីutes មុន

យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជននៅណាហ្គាវើលដ៍ 

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម