ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានលើកឡើងថារដ្ឋាភិបាលមានមធ្យោបាយដោះស្រាយបញ្ហាឈ្លានពានរបស់ថៃលើដីខ្មែរបាន ហើយវិធានការមិនអាចធ្វើដោយខ្វះភាពរឹងមាំ និងខ្ជីខ្ជាទេ។
បញ្ឈប់ជេរហែកហួរគ្នាទៅ បញ្ឈប់ស្តីបន្ទោសគ្នាទៅ បញ្ឈប់លាបព័ណ៌គ្នាទៅ បញ្ឈប់ផ្តល់ព័ត៌មានឲ្យសត្រូវ។ សូមបន្តសាមគ្គីគ្នា លើកទឹក
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានលើកឡើងថាការគំរាមកំហែងរបស់មេដឹកនាំថៃលើកម្ពុជានឹងដុតកំហឹងពលរដ្ឋខ្មែរឱ្យក្រោកឈរតស៊ូជាមួយការឈ្លានពានរបស់ថៃគ្មានទីបញ្ជប់ ហើយប្រជាជនថៃនិងកម្ពុជានឹងមិនអាចស្វែងរកសន្ដិភាពបានទេ បើថៃរកបានតែមេដឹកនាំដែលស្រលាញ់តែសង្គ្រាមនោះ។ លើកឡើងលើហ្វេសបុកផេករបស់លោកនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោក កែវ រ៉េមី បានចាត់ទុកការគំរាមកំហែងរបស់នាយករដ្ឋមន្ត្រីថៃ អានុទីន ចាន់វីរៈគុល នៅលើបណ្ដាញសង្គមដែលថា «ថៃនឹងវាយប្រហារកម្ពុជាទាល់តែកម្ពុជាលែងជាប្រទេសដែលគំរាមកំហែងដល់ថៃ» គឺជាភាសាមនុស្សព្រៃផ្សៃ គ្មានការគោរពឱ្យតម្លៃលើជីវិតមនុស្ស។ លោកថាសំដីទាំងនេះនឹងដុតកំហឹងកូនចៅខ្មែរគ្រប់ជំនាន់ក្រោកឈរប្រឆាំងនឹងថៃវិញ។ លោកសរសេរថា៖ «ចក្រភពខ្មែរ ធ្លាប់មានគុណបំណាច់និងមានមេត្តាធម៌ឲ្យកុលសម្ព័ន្ធតូចមួយធ្វើការដាំដុះនៅជុំវិញក្រុងអង្គរដែលសព្វថ្ងៃបានក្លាយជាប្រទេសមួយកំពុងមានអំនួតបង្កើតសត្រូវជុំទិស។ សម្តីអានុទីនរូបនេះបាននិងកំពុងដុតកំហឹងដល់កូនចៅខ្មែរគ្រប់ជំនាន់ក្រោកឈរឡើងតស៊ូដោយមិនខ្លាចបាត់បង់ជីវិតក្នុងបុព្វហេតុការពារគ្រួសារ និងទឹកដីពីការឈ្លានពានរបស់សត្រូវប្រវត្តិសាស្ត្រ។ ហេតុដូច្នេះប្រជាជននៃប្រទេសទាំងពីរគ្មានថ្ងៃអាចរស់នៅក្នុងសន្តិភាពបានទេ»។...
ទេសរដ្ឋមន្ត្រីកម្ពុជាថាប្រាសាទបុរាណខ្មែរសម្បត្តិបេតិកភណ្ឌពិភពលោកកំពុងឈឺចាប់ត្រូវការUNESCOសង្រ្គោះចេញពីទង្វើយោធាថៃឈ្លានពាន
លោក កែវ រ៉េមី ប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា អាយុជាង ៦០ឆ្នាំហើយ ប៉ុន្តែសមត្ថភាពកីឡារបស់លោកនៅតែល្អតាមរយៈការបង្ហាញលើវិញ្ញាសា Power Breaking ដោយបំបែកថ្មម៉ាបរហូតដល់ទៅ ៦បន្ទះ។
មេសិទ្ធិមនុស្សកម្ពុជាសុំស្ថាប័នអន្តរជាតិជំរុញថៃបញ្ជូនយោធិន១៨រូបមកវិញភ្លាមៗ កុំបង្អង់ កុំស្ដាប់ព្រោះថៃពូកែកុហក ១ថ្ងៃកុហក១ពាន់ដង
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា យល់ឃើញថា ខ្មែរគួរមានមោទនភាពចំពោះការលុបចោលទោសប្រហារជីវិត ព្រោះការលុបចេញច្បាប់នេះ គឺស្របទៅនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ