ព័ត៌មានជាតិ
ផ្ដើមរដូវប្រមូលផលទីផ្សារដំឡូងមីមានតម្លៃល្អ
លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរបានឱ្យដឹងថា នៅខេត្តឧត្តរមានជ័យតម្លៃដំឡូងមីស្រស់មានភាពល្អប្រសើពី ៣១០-៣៣០ រៀល ក្នុងមួយគីឡូ ខណៈដំឡូងស្ងួតតម្លៃ ៨៥០ រៀល ដែលលោកអះអាងថា នៅទាបនៅ ឡើយ។ ជាទូទៅបើស្រស់តម្លៃខ្ទង់ជាង៣០០ ស្ងួតគួរតែ៨៨០-៩១០ តែពេលនស្ងួតនៅមិនទាន់បាល្អទេ។

បើតាមលោក អិល ឈិញ តំបន់ផ្សេងៗដូចជា កំពង់ចាម ស្ទឹងត្រែង ព្រះវិហ៊ា រតនគីរី តម្លាំ ៤៨០-៥២០ (តែខាងលានប្រមូលទិញគេកាត់ភាគរយ ចន្លោះពី ១៨-២២%)។ ជាទូទៅតំបន់ជាប់ព្រំដែនវៀតណាទទួលបានតម្លៃខ្ពស់ តែការកាត់ភាគរយក៏ខ្ពស់ដែរ។
រីឯតំបន់ជាប់ព្រំដែនថៃ តម្លៃទាប តែកាត់១០%។ រីឯខាងព្រំដែនវៀតណាមតម្លៃខ្ពស់ ការកាត់ភាគរយក៏ខ្ពស់ដែរ ចន្លោះពី ២២-២២%។ សម្រាប់ឆ្នាំនេះដំឡូងមីនឹងនៅតែទទួលបានតម្លៃល្អជាងឆ្នាំមុនៗ ដោយសារការដាំដុះតិចជាងមុនតម្រូវ ការច្រើនជាងឆ្នាំមុនៗ។

ពេលនេះជារដូវចាប់ផ្តើមប្រមូលផលហើយ រហូតដល់ខែ៧ ហើយដំឡូងក៏ចាប់ផ្តើមឡើងថ្លៃ។ ជាទូទៅតម្លៃខ្ពស់ជាងគេនៅខែ៣ ហើយធ្លាក់ថ្លៃមកវិញនៅដើមខែ៤ ឬពេលមានធ្លាក់ដំបូង។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ ការនាំចេញចំណិតដំឡូងមីក្រៀម មានបរិមាណជាង ៩៦ ម៉ឺនតោន ថយចុះជាង៤០ភាគរយ, ដំឡូងមីស្រស់ជាង៧២ ម៉ឺនតោន ថយចុះជាង២៤ភាគរយ បើប្រៀបនឹងឆ្នាំ ២០២២។ ទីផ្សារដំឡូងមីរបស់កម្ពុជា មានប្រទេសវៀតណាម និងប្រទេសថៃ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


