ព័ត៌មានជាតិ
អភិបាលខេត្តកែប ដឹកនាំមន្ត្រីក្រោមឱវាទ បន្តដាំកូនកោងកាង ៦ ពាន់ដើម បន្ថែម នៅសហគមន៍នេសាទភូមិថ្មី
កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ មន្ទីរបរិស្ថាន ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានរៀបចំយុទ្ធនាការដាំកូនកោងកាងចំនួន ៦,០០០ ដើម តាមបណ្ដោយមាត់សមុទ្រ នៃសហគមន៍អេកូទេសចរណ៍ភូមិថ្មី ក្រុងកែប ខេត្តកែប។

លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថាន បញ្ជាក់ឲ្យដឹងថា មន្ទីររៀបចំពិធីនេះ ៣ លើកមកហើយ ក្នុងឆ្នាំ ២០២២ ដែលមានកូនកោងកាងសរុបដែលបានដាំចំនួន ១២,០០០ ដើម នៅសហគមន៍នេសាទភូមិថ្មីនេះ។ ដោយឡែកឆ្នាំ ២០២៣ នេះ មន្ទីរបរិស្ថាន បានផ្ដល់កូនឈើប្រណិតដល់សាលារៀន វត្តអារាម មន្ទីរអង្គភាពចំណុះរដ្ឋបាលខេត្ត សហគមន៍ ចំនួន ១,៥០០ ដើម និងសហការជាមួយរដ្ឋបាលក្រុងកែប ក្រុមហ៊ុនដៃគូ បានដាំកូនឈើប្រណិត និងឈើហូបផ្លែចំនួន ៥៥០ ដើម នៅទីលានទុកដាក់សំរាម ហើយកំពុងបន្តរៀបចំថ្នាលបណ្ដុះកូនឈើបន្ថែមទៀត។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ឲ្យដឹងដែរថា ដើម្បីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ «២៣ វិច្ឆិកា ឆ្នាំ ២០២៣» អង្គពិធីទាំងមូល បានដាំកូនកោងកាងចំនួន ៦,០០០ ដើម បន្ថែមទៀត នៅសហគមន៍នេសាទភូមិថ្មី។

លោកបញ្ជាក់បន្ថែមថា ព្រៃកោងកាង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ ដោយស្រូបយកនូវឧស្ម័នកាបូនិច ជាតិពុលផ្សេងៗ ជួយការពារខ្យល់ព្យុះ ការពារភាពសឹករិចរិល ទប់ស្កាត់ការហូរច្រោះបាក់ដីច្រាំងសមុទ្រ និងផ្តល់ជម្រកយ៉ាងរឹងមាំដល់ពពួកមច្ឆាសមុទ្របន្តពូជ។ ហើយការបាត់បង់នូវធនធានទាំងនេះ នឹងនាំមកនូវការបាត់បង់ទីជម្រកសត្វពង ប្រភពអាហារសមុទ្រ ដែលធ្វើឲ្យថយចុះទិន្នផលនេសាទ រុក្ខជាតិ សមុទ្រ ប៉ះពាល់ខ្លាំងដល់សុខុមាលភាពមនុស្ស និងសេដ្ឋកិច្ចជាតិ។

យ៉ាងណា លោក ក៏បានជំរុញឲ្យ មន្ទីរបរិស្ថាន បន្តកៀរគររកដៃគូគាំទ្រ ដើម្បីអនុវត្តសកម្មភាពបន្តដាំកូនកោងកាងនៅសហគមន៍នេសាទភូមិថ្មីនេះបន្ថែមទៀត៕
អត្ថបទ ៖ សឹង រ៉ាត់





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


