ព័ត៌មានជាតិ
ខេត្តកំពង់ចាម ត្រៀមកន្លែងស្នាក់នៅជូនបេក្ខជនប្រឡងបាក់ឌុបជាច្រើនកន្លែងនៅតាមបណ្តាវត្ត
អាជ្ញាធរខេត្តកំពង់ចាម បានត្រៀមកន្លែងស្នាក់នៅជូនបេក្ខជនដែលមកប្រឡងបាក់ឌុបឆ្នាំនេះជាច្រើនកន្លែងនៅតាមបណ្តាវត្ត ខណៈការផ្ញើកង់ម៉ូតូពុំយកថ្លៃឡើយ។

លោក ស្រី សុភក្ត្រ័ អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដូចរៀងរាល់ឆ្នាំ រដ្ឋបាលខេត្តកំពង់ចាម បានជួយសម្របសម្រួល និងកាត់បន្ថយការចំណាយចំពោះបេក្ខជនដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទីរួមខេត្ត។ បន្ថែមពីនោះ ក៏មានការយកចិត្តទុកដាក់រៀបចំកន្លែងស្នាក់នៅជូនបេក្ខជនមកពីតាមបណ្តា ភូមិ ឃុំ ដោយបានត្រៀមកន្លែងតាមបណ្តាវត្តអារាមដែលនៅក្នុងក្រុង និងបានសម្របសម្រួលកុំឱ្យម្ចាស់ផ្ទះសំណាក់ សណ្ឋាគារយោគយល់កុំដំឡើងថ្លៃ។

ដោយឡែក មន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម ក៍បានជូនដំណឹងស្តីពីការផ្តល់កន្លែងស្នាក់នៅតាមបណ្តាវត្តមួយចំនួនទៀតដែរ ដោយតាមវត្តទាំងនោះគឺនៅជិតមណ្ឌលប្រឡងរបស់សិស្សានុសិស្ស សរុបចំនួន៨វត្ត ស្មើនឹង ៤៥០កន្លែង។

គួរជម្រាបថា សម្រាប់ខេត្តកំពង់ចាម បេក្ខជនដែលដាក់ពាក្យប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣នេះ មានបេក្ខជនសរុប ៨ ៨៩៦នាក់ ដោយបែងចែកមណ្ឌលប្រឡងចំនួន១៤មណ្ឌល ស្មើនឹង ៣៥៨បន្ទប់ ក្នុងនោះចែកជាថ្នាក់វិទ្យាសាស្ត្រចំនួន ៥មណ្ឌល ស្មើ១៣០បន្ទប់ មានបេក្ខជន ៣២១៥នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៩មណ្ឌល ស្មើ ២២៨បន្ទប់ មាន៥៦៨១នាក់៕
អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


