ព័ត៌មានអន្ដរជាតិ
រឿងរ៉ាវដ៏រន្ធត់នៅពីក្រោយហាងប៊ូហ្វេនៅ វៀតណាម ធ្វើឲ្យភ្ញៀវបាក់ស្បាតលែងហ៊ានទៅទទួលទាន
ភោជនីយដ្ឋានប៊ូហ្វេនៅវៀតណាមមួយកន្លែង ត្រូវបានគេទម្លាយពីការពិតដ៏ស្មោកគ្រោកនៅខាងក្រោយហាង គឺជាសំរាមកដ៏កខ្វក់ចោលក្លិនសាយភាយ និងគំនចានដាក់ក្នុងបន្ទប់ទឹកគួរឲ្យខ្ពើមរអើម។
កាលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមវៀតណាមជាច្រើនដូចជាគេហទំព័រ SAOstar បានចែករំលែកនូវរូបភាពពីក្រោយហាងបុហ្វេមួយកន្លែង រហូតទាក់ទាញការរិះគន់យ៉ាងខ្លាំងក្លា។ នេះជារូបភាពនៅខាងក្រោយភោជនីយដ្ឋានអាហារប៊ូហ្វេនៅទីក្រុងហាណូយ ដែលបង្ហាញពីស្ថានភាពគ្មានអនាម័យរហូតដល់ភ្ញៀវដែលធ្លាប់តែទៅបរិភោគឃើញហើយលែងហ៊ានទៅទៀត។

បើតាមព័ត៌មានក្នុងការបង្ហោះ ក្នុងរូបថតនេះត្រូវបានថតនៅភោជនីយដ្ឋានអាហារប៊ូហ្វេដែលមានឈ្មោះថា TL ជាហាងប៊ូហ្វេសាច់អាំង។ អតិថិជនអាចញ៉ាំអ្វីទាំងអស់ដែលពួកគេចង់បានក្នុងតម្លៃ ៩៩,០០០ ដុង ។ ចៃដន្យអតិថិជនម្នាក់ទៅបន្ទប់ទឹកខាងក្រោយហាង ហើយបានឃើញទិដ្ឋភាពគួរឲ្យស្អប់ខ្ពើមបំផុតនៅក្នុងផ្ទះបាយ ទើបរូបគេប្រញាប់ថតទុក។
ចំណែកគ្រឿងផ្សំត្រូវបានរាយប៉ាយពេញផ្ទៃ ទាំងសាច់ និងបន្លែ ស្ថានភាពគឺដូចជាគំនសំរាមបេះដាក់។ ចំណែកកម្រាលឥដ្ឋមានក្លិនស្អុយ និងមានក្លិនឆ្អាបត្រី។ មិនមែនត្រឹមតែពេលចូលបន្ទប់ទឹកក្បែរផ្ទះបាយ គាត់ក៏បានរកឃើញធុងមួយនៃគ្រឿងផ្សំដែលមើលទៅដូចជាម្ហូបដែលដាក់នៅក្នុងបន្ទប់ទឹក។ ដែលមិនអាចដឹងច្បាស់ តើវាជាការការបោះចោលឬក៏វាត្រៀមជាស្រេចដើម្បីបម្រើដល់អតិថិជននោះទេ។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីរូបភាពនៅខាងក្រោយភោជនីយដ្ឋានអាហារប៊ូហ្វេត្រូវបានផ្សព្វផ្សាយ និងចែករំលែកយ៉ាងទូលំទូលាយ។ វាទទួលបានការចាប់អារម្មណ៍ និងបង្កើតការមិនពេញចិត្តក្នុងចំណោមមនុស្សជាច្រើន។ ពួកគេទាំងអស់គ្នាបានចូលទៅបញ្ចេញមតិជុំវិញភាពកខ្វក់របស់ហាង។ នេះប៉ះពាល់ដោយផ្ទាល់ទាំងសុខភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ព្រមទាំងអំពាវនាវឲ្យមានការស៊ើបអង្កេតជាបន្ទាន់។
យ៉ាងណាមិញ ក្រោយរឿងនេះត្រូវបានគេផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត នៅល្ងាចថ្ងៃទី២៣ ខែតុលា ស្លាកសញ្ញាភោជនីយដ្ឋានប៊ូហ្វេត្រីវដកចេញភ្លាមៗ ហើយត្រូវបានជំនួសដោយផ្លាកថ្មី។ ក្រោយមក គណៈកម្មាធិការបានបញ្ជូនមន្ត្រីទៅស៊ើបអង្កេត ហើយបានរកឃើញថា ភោជនីយដ្ឋាន TL ទើបតែបើកបានប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ និងមានអាជ្ញាប័ណ្ណអាជីវកម្មចុះបញ្ជី។ មុនពេលបិទហើយផ្លាស់ទីទៅឆ្ងាយ ឥឡូវនេះ ហាងត្រូវបានជួសជុលឡើងវិញ និងគ្រប់គ្រងដោយម្ចាស់ផ្សេង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាសេដ្ឋីទាំង៥ នៅតែឈរលើកំពូលអ្នកមានបំផុតប្រចាំប្រទេសថៃមកទល់សព្វថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


