ព័ត៌មានជាតិ
សមាគមជប៉ុននៅកម្ពុជា ធ្វើពិធីបុណ្យរបាំប្រពៃណីOdori ក្រោយផ្អាកដោយសារកូវីដ១៩
កាលពីថ្ងៃទី១២ ខែវិច្ឋិកា ឆ្នាំ២០២៣ សមាគមជនជាតិជប៉ុនប្រចាំកម្ពុជា បានរៀបចំពិធីបុណ្យរបាំប្រពៃណីជប៉ុន អូដូរី (Bon Odori) នៅសាលមហោស្រពក្នុងផ្សារទំនើបអ៊ីអ៉ន៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឡើងវិញ បន្ទាប់ពីផ្អាករយៈពេល៣ឆ្នាំ ក្នុងរយៈពេល៤ឆ្នាំ ដោយសារវិបត្តជំងឺកូវីដ១៩។

ក្នុងឱកាសនោះ ប្រធានសមាគមជនជាតិជប៉ុននៅកម្ពុជា លោក Takuma Koichi ពិធីបុណ្យរបាំប្រពៃណីជប៉ុន អូដូរីនេះ ធ្លាប់បានប្រារព្ធនៅកម្ពុជាជាលើកដំបូងបង្អស់កាលពី២០ឆ្នាំមុន នៅទីតាំងសួនឧទ្យានទល់មុខស្ថានីយអយស្ម័យានភ្នំពេញ ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា។

ប្រធានសមាគនជនជាតិជប៉ុននៅកម្ពុជាក៏បានលើកឡើងពីការតំណាលតៗគ្នាថា មានតំបន់ដែលប្រជាជនជប៉ុនផ្ដុំគ្នារស់នៅមួយ កាលពីដើមសតវត្សទី១៧ នៅខាងត្បូងវត្តភ្នំ។ ប្រជាជនជប៉ុននៅពេលនោះ ប្រហែលជាបានរាំ Bon Odori នៅទីនោះក្នុងរាជធានីភ្នំពេញ ដោយអារម្មណ៍នឹកអាឡោះអាល័យស្រុកកំណើត ឬដើម្បីអបអរការវិលត្រឡប់នៃព្រលឹងដូនតារបស់ពួកគេក៏ថាបាន។

ជាមួយគ្នានេះ អនុរដ្ឋលេខាធិការក្រសួងអប់រំ លោកបណ្ឌិត សោម រតនា បានគូសបញ្ជាក់ថា ពិធីបុណ្យអូដូរី គឺជាពិធីសាសនាមួយក្នុងចំណោមបុណ្យដទៃទៀតរបស់ជនជាតិជប៉ុន ដែលត្រូវបានរៀបចំធ្វើតាំងពីសតវត្សទី១៥ មកម៉្លេះ ដែលពិធីបុណ្យរបស់ជប៉ុនមួយនេះ មានអត្ថន័យស្រដៀងនឹងពិធីបុណ្យភ្ជុំបិណ្យរបស់ខ្មែរ។ ជាពិសេស គឺជាការរាំរបាំប្រពៃណី ដើម្បីរម្លឹកជូនដល់បុព្វការីដែលបានចែកឋានទៅ និងជាការបញ្ជូនព្រលឹងត្រឡប់មកកាន់ភូមិស្រុកវិញ។ នាពេលបច្ចុប្បន្ននេះ ការប្រារព្ធពិធីបុណ្យបុងអូដូរី ត្រូវបានក្លាយជាផ្នែកមួយនៃការអបអររដូវក្ដៅនៅក្នុងប្រទេសជប៉ុន។
អនុរដ្ឋលេខាធិការក្រសួងអប់រំ បានចាត់ទុកកម្មវិធីដ៏ពិសេសនេះ ថាគឺជាឱកាសដ៏ពិសេសមួយ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ដ៏ល្អផូរផង់រវាងកម្ពុជា-ជប៉ុននិងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពប្រទេសទាំងពីរ។ លោកបានដាក់ក្ដីសង្ឃឹមថា អ្នកចូលរួមនឹងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត តាមរយៈការសម្ដែងសមត្ថភាពសិល្បៈ រាំរបាំ ការសម្ដែងការ៉ាតេ និងការច្រៀងចម្រៀងដើម្បីបង្កើនភាពស្និទ្ធស្នាល រវាងប្រជាជាតិកម្ពុជា-ជប៉ុន។

បើតាមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Ueno Atsushi ពិធីបុណ្យ Bon Odori លើកទី១៦នេះ គឺជាព្រឹត្តិការណ៍មួយដែលប្រារព្ធឡើង ដើម្បីអបអរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងកម្ពុជាជប៉ុន។ លោកបានសង្ឃឹមយ៉ាងមុតមាំថា អ្នកដែលបានចូលរួមក្នុងពិធីបុណ្យនេះ នឹងយកឱកាសដ៏ពិសេសនេះ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាប និងការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំឋិតថេរចីរកាល។

សម្រាប់ប្រជាជនជប៉ុនពិធីបុណ្យរបាំប្រពៃណីជប៉ុន អូដូរី (Bon Odori) គឺជាពិធីបុណ្យមួយដែលប្រជាជនជប៉ុនស្គាល់គ្រប់ៗគ្នា ពិធីបុណ្យនេះត្រូវបានរៀបចំឡើងនៅក្នុងតំបន់នានាទូទាំងប្រទេសជប៉ុន ក្នុងកំឡុងពេល នៃគិម្ហរដូវ(រដូវក្ដៅ)៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


