ព័ត៌មានជាតិ
កម្ពុជាទទួលបានឥណទានសម្បទាន៤៦លានដុល្លារពីជប៉ុនសម្រាប់គម្រោងការពារទឹកជំនន់
រដ្ឋាភិបាលជប៉ុនផ្ដល់ឥណទានសម្បទានប្រមាណ៤៦លានដុល្លារអាម៉េរិកដល់កម្ពុជា ដើម្បីប្រើប្រាស់ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធបង្ហូរទឹក។

ឯកសារផ្ដល់ឥណទានសម្បទាននេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។
ក្រសួងការបរទេស បានឱ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មាន ថា ការផ្តល់ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុនពេលនេះ ជាកញ្ចប់ឥណទានទី១ ដែលមានទឹកប្រាក់ចំនួន ៦.៩០៨.០០០.០០០យ៉េន ប្រមាណ៤៦.០០០.០០០ដុល្លារអាម៉េរិក សម្រាប់គម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ។

តាមក្រសួងការបរទេស គម្រោងនេះ នឹងបង្កើនភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធនៅរាជធានីភ្នំពេញប្រឆាំងនឹងការជន់លិច ដោយបង្ការផលប៉ះពាល់អវិជ្ជមានលើជីវភាពប្រចាំថ្ងៃ និងសកម្មភាពសេដ្ឋកិច្ច។ ខណៈការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះក្រសួង ថា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


