ព័ត៌មានជាតិ
លេខាទូតទី ១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា គូសបញ្ជាក់ពីការផ្តល់ជំនួយរបស់ រាជរដ្ឋាភិបាលជប៉ុន តាមរយៈ(ILO)សម្រាប់គាំទ្រអតីតពលករខ្មែរត្រឡប់ពីថៃកន្លងទៅ
លេខាទូតទី ១ នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ពីផែនការសកម្មភាពការងាររបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងការអនុវត្តប្រព័ន្ធបញ្ជូនថ្មីជាមួយកម្ពុជា និងការផ្តល់ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈគម្រោងរបស់អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់គាំទ្រដល់អតីតពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃនាពេលកន្លងទៅ។

ការគូសបញ្ជាក់នេះ ក្នុងឱកាស លោក សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោក Ando Kenta លេខាទូតទី ១ នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ក្នុងឱកាសដែលលោកបញ្ចប់អាណត្តិបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ ម្សិលមិញ។

នាឱកាសនោះ លោក Ando Kenta បានអំណរគុណចំពោះ លោក ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ធ្វើឲ្យការបំពេញបេសកកម្មការទូតរបស់លោកនៅប្រទេសកម្ពុជា បញ្ចប់ដោយជោគជ័យ និងបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ ជាមួយគ្នាជាច្រើន។

ទន្ទឹមនោះ លោក Ando ក៏បានណែនាំលោក Kazuhiro Tokuda ដែលជាលេខាទូតទី ១ ទទួលបន្ទុកវិស័យការងារថ្មីជំនួសលោកផងដែរ។ ជាមួយនឹងការជូនពរលេខាទូតទី ១ ទទួលជោគជ័យក្នុងការបំពេញបេសកកម្មការងារថ្មី លោករដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Kazuhiro Tokuda ដែលនឹងត្រូវមកបំពេញបេសកកម្មការងារជាលេខាទូតទី ១ ជំនួស លោក Ando Kenta។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ក៏បានអរគុណចំពោះលោក Ando Kenta ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងល្អជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការបញ្ជូនកម្មសិក្សាការីខ្មែរទៅធ្វើការនៅប្រទេសជប៉ុន ការសម្របសម្រួលកិច្ចប្រជុំប្រចាំឆ្នាំស្តីពីការបញ្ជូនកម្មសិក្សាការីបច្ចេកទេសទៅប្រទេសជប៉ុន និងកិច្ចប្រជុំពិភាក្សាលើ MOC ស្តីពីប្រព័ន្ធបញ្ជូនថ្មី ផងដែរ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


