Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារឱ្យប្រទេសដៃគូអភិវឌ្ឍបញ្ឈប់លូកដៃជ្រៀតជ្រែក​កម្ពុជា ក្រោមហេតុផល​ប្រជា​ធិបតេយ្យ និងសិទ្ធិមនុស្ស

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងផ្ញើសារដល់ប្រទេសមួយចំនួនដែលជាដៃគូអភិវឌ្ឍន៍ឱ្យបញ្ឈប់ការលូកដៃចូលជ្រៀតជ្រែកកម្ពុជាតាមរយៈការប្រើប្រាស់ជំនួយ ក្រោមហេតុផលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្ស​ ដើម្បីបង្ករអស្ថិរភាព​នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន លើកឡើងនៅក្នុងពិធីរៀបចំមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញនៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍មាតុភូមិកម្ពុជាក៏បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំរណសិរ្យគ្រប់ជាន់ថ្នាក់ ត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិ​បាល​ដើម្បីថែរក្សាសុខសន្តិភាព​ ស្ថិរភាពនយោបាយ​ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ជាមួយនឹងការការពារឯករាជ្យ ​អធិបតេយ្យ និងបូរភាពទឹកដី​។

«ត្រូវប្ដេជ្ញាការពារឱ្យគង់វង្សឋិតស្ថេរជានិរន្តរ៍នូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ​ ការពាររាជបល្ល័ង្ក និងការពារអង្គព្រះមហាក្សត្រ​ជាទីសក្ការដើម្បីព្រះអង្គគង់ប្រថាប់ជាម្លប់ និងភាពសុខសានសម្រាប់ប្រជាជនកម្ពុជា»។ សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់បន្ថែម។

​សម្ដេចតេជោបានបានលើកឡើងថា នៅលើពិភពលោក​បច្ចុប្បន្ន សង្គ្រាមកំពុងផ្ទុះឡើងនៅច្រើនទីកន្លែង សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងសភាពការណ៍ថ្មីៗរវាងក្រុមហាម៉ាស-អ៊ីស្រាអែលបានផ្ដល់មេរៀនឱ្យយើងថា សូមកុំចាំបាត់សន្តិភាព ​បានស្វែងរកសន្តិភាព ការប៉ុនប៉ងបង្ករអស្ថិរភាពនៅក្នុងប្រទេសយើងនៅតែមានតាមរយៈបដិវត្តពណ៌។

សម្តេចតេជោ ហ៊ុន សែនលើកឡើងថា៖ «ខ្ញុំក៏សូមបញ្ជូនសារពីទីនេះ ទៅកាន់ដៃគូអភិវឌ្ឍរបស់យើង​ សូមមេត្តាបញ្ឈប់នូវការជ្រៀតជ្រែក​ តាមរយៈការប្រើប្រាស់ជំនួយរបស់ខ្លួន​ក្រោមហេតុផលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្ស​ ដើម្បីបង្កអស្ថិរភាព​នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

ជាមួយគ្នានោះសម្ដេចក៏អំពាវនាវចំពោះភាគីពាក់ព័ន្ធទាំងអស់​ក្នុងការស្វែងរកនូវការសន្ទនា​បទឈប់បាញ់​បង្កើតឡើងនូវតំបន់ហ្គាសា ដែលទីនោះ បើគិតជាទឹកដី​ទំហំនៃការកាប់សម្លាប់ដ៍តូច នៅតំបន់ហ្គាសា គឺមានចំនួនច្រើន ​ច្រើនជាងកម្ពុជា​​ដែលស្លាប់ប្រជាជាជនជាង ៣ លាននាក់​ តែកម្ពុជាមានទំហំទឹកដីធំរហូត ១៨១ ពាន់ ៣៥ គីឡូម៉ែត្រការ៉េ ប៉ុន្តែនៅហ្គាសាទំហំតូច​តែចំនួនមនុស្សស្លាប់គិតជាម៉ែត្រការ៉េគឺមានច្រើនពេកហើយ​ ប្រសិនបើគ្មានការឈប់បាញ់ណាមួយទេ ទីនោះនឹងក្លាយទៅជាវាលពិឃាតដែលមនុស្សទាំងឡាយ​មិនធ្លាប់ឃើញប្រវត្តិនៃការកាប់សម្លាប់បែបនេះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ វិនាទី មុន

កម្ពុជាកំពុងតាក់តែងផែនការមេរយៈពេលវែងសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១១ នាទីutes មុន

ក្រសួងព័ត៌មាននឹង​ធ្វើសន្នីសិទកាសែតពី​ដំណើរ​បេសកម្មជិះកង់ឆ្លងទ្វីបរបស់យុវជនម្នាក់​នៅចុងសប្ដាហ៍នេះ

ព័ត៌មានជាតិ១២ នាទីutes មុន

លោក ហេង សួរ ៖ វិទ្យាស្ថានNPIC បានដើរតួនាទីយ៉ាងសំខាន់បណ្ដុះបណ្ដាល ក្រុមយុវជនគោលដៅ និងពលរដ្ឋកម្ពុជា ឲ្យមានជំនាញច្បាស់លាស់

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

អាមេរិក និងចិន ព្រមគ្នាផ្អាកអនុវត្តពន្ធ ៩០ ថ្ងៃ និង​ទម្លាក់ពន្ធ​ត្រឹម ១១៥%

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ការលក់រថយន្តចិននៅឥណ្ឌូណេស៊ីកើនឡើង​កប់​ពពក ខណៈរថយន្តជប៉ុនធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

Sokha Hotels

ព័ត៌មានពេញនិយម