ជីវិតកម្សាន្ដ
ទម្លាយតម្លៃមហាសាលក្នុងពិធីរៀបការរបស់ Pu Praya និងស្វាមីអ្នកជំនួញ
បន្ទាប់ពីពិធីរៀបការរបស់តារាស្រី Pu Praya ជាមួយកូនកំលោះដ៏សង្ហានិងជាពាណិជ្ជករអាស៊ីទើបតែបញ្ចាប់ទៅកាលពីពេលកថ្មីនេះៗក៏ពិតមែន។ ប៉ុន្តែចំពោះឈុតដែលកូនក្រមុំស្លៀកក្នុងកម្មវិធី បានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន។

ទោះយ៉ាងណា មិនឲ្យអ្នកគាំទ្រចាំយូរឡើយ កាលពីពេលថ្មីៗនេះផងដែរ មានព័ត៌មានអំពីរ៉ូបអាពាហ៍ពិពាហ៍ត្រូវបានលាតត្រដាងច្បាស់ៗឥតសង្ស័យពី today.line។ សម្រាប់ពិធីនេះត្រូវបានរចនាឡើងដោយ Valentino Couture។ ជាពិសេស ខ្សែកពេជ្រ ដែលកូនកំលោះជូនកូនក្រមុំមានតម្លៃដល់ទៅ ២០០លានឯណោះ។
ចំពោះរ៉ូបអាពាហ៍ពិពាហ៍ក្នុងអំឡុងពេល After Party ពីម៉ាក Vivienne Westwood គឺមានតម្លៃ ៣.៥ លាន។តម្លៃនៃការតុបតែងផ្កានៅក្នុងព្រឹត្តិការណ៍នេះ ភាគច្រើនជាផ្កាកុលាបពណ៌សនៃពូជទាំងអស់គឺប្រហែល ១២លានបាត។តម្លៃនៃការតុបតែងផ្នែកខាងក្នុងនៃសាលបាល់សម្រាប់កម្មវិធី After Party គឺ ៤៥ លានបាត។
យ៉ាងណាមិញ ក្រោយមហាជនជាច្រើនបានដឹងពីតម្លៃនៃពិធីអាពាហ៍ពិពាហ៍របស់ Pu Praya និងស្វាមីរួចហើយអ្នកគាំទ្របានសម្រុកចូលទៅសរសើរដល់នាងថាពិតជាសំណាងខ្លាំង។ ជាពិសេសម្នាក់ៗបានជូនពរនាងឲ្យមានសុភមង្គលក្នុងគ្រួសារ និងត្រលប់មកកាន់អាជីពសម្ដែងឆាប់ៗវិញ។
សូមបញ្ចាក់ដែរថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា Pu Praya បានសម្រេចចិត្តបញ្ចប់ភាពនៅលីវដោយចូលរោងការជាមួយស្វាមីជាអ្នកជំនួញដែលនាងស្គាល់គ្នាមកជាង១២ឆ្នាំ។ ចំណែកឯពិធីនេះបានប្រារព្ធធ្វើឡើងនៅ Bel Air ទីក្រុង Beverly Hills សហរដ្ឋអាមេរិក។ ស្របពេលដែបរិយាកាសក្នុងកម្មវិធីគឺស្រស់ស្អាតដូចរឿងនិទានព្រមទាំងមានតែភ្ញៀវជិតស្និទ្ធ និងគ្រួសារតែប៉ុណ្ណោះដែលមានបានចូលរួម៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Kwan បញ្ចេញរូបភាពមួយសន្លឹក តែទាក់ចិត្តប្រុសៗមិនធម្មតា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


