ព័ត៌មានជាតិ
អង្គការ GRET ចុះណែនាំដល់កសិករពីការដាំដំណាំស្វាយចន្ទីឲ្យទទួលបានផលល្អ
អង្គការ GRET ដឹកនាំដោយលោក ប៉ាត សុវណ្ណ អ្នកសម្របសម្រួលបណ្តាញ ALISEA បានចុះណែនាំដល់កសិកររស់នៅភូមិដូង ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ក្នុងការដាំដំណាំស្វាយចន្ទីរដើម្បីទទួលបានផលល្អ និងនាំយកទៅលក់ឱ្យសហគមដៃគូអភិវឌ្ឍន៍នានាទៀត។

ដោយមានការណែនាំពីយុទ្ធសាស្រ្ដក្នុងការថែទាំ អ្នកស្រី សៀង សុវណ្ណារឹម រស់នៅភូមិដូង ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ បានចាប់ផ្ដើមគាស់កាយដីចំការដែលមានទំហំដីប្រមាណ៦ហិកតា ដើម្បីដាំគ្រាប់ស្វាយចន្ទីឲ្យទទួលបានផលល្អ។
អ្នកស្រី សៀង សុវណ្ណារឹម បានឲ្យដឹងថា អ្នកស្រីបានចាប់ផ្ដើមដាំដំណាំស្វាយចន្ទីតាំងពីឆ្នាំ២០០២ និងបានបញ្ចប់ការដាំនៅឆ្នាំ២០១៩ ដោយអ្នកស្រីបញ្ជាក់ថា ការដាំដំណាំស្វាយចន្ទីមិនមានភាពងាយស្រួលនោះទេ គឺត្រូវការភាពព្យាយាមទាំងការធ្វើដីជម្រះស្មៅឲ្យស្អាតទៀតផង។

ក្នុងបេសកកម្មចុះណែនាំដល់កសិករពីការដាំដំណាំស្វាយចន្ទីនេះ លោក ប៉ាត សុវណ្ណ ក៏បានណែនាំឲ្យកសិករចេះពីទិចនិចដើម្បីឲ្យដើមស្វាយចន្ទីទទួលបានផ្លែផ្កាល្អ ដោយលោកបានណែនាំឲ្យមានការចិញ្ចឹមអង្ក្រង ព្រោះវាអាចចាប់សត្វដង្កូវនិងសត្វផ្សេងៗស៊ី ចៀសវាងការស៊ីបំផ្លាញផ្ការបស់ស្វាយចន្ទី ថែមទាំងធ្វើឲ្យសាច់ចន្ទីក៏ល្អ និងពេញសាច់ថែមទៀតផង។
លោកបណ្ឌិត គង់ រ៉ាដា អ្នកសម្របសម្រួលគម្រោង ASSET ថ្នាក់ជាតិបានរៀបរាប់ថា ទាក់ទងនឹងកសិកម្មក្នុងការចូលរួមអនុវត្តកសិអេកូឡូស៊ី ហើយកំពុងតែធ្វើទៅលើ៣០គ្រួសារ តាមផលិតកម្មផ្សេងៗមាន ដូចជា ស្រូវ ស្វាយចន្ទីរ ដំឡូងមី។

លោកបន្តថា ការធ្វើកសិកម្មអេកូឡូស៊ីនៅខេត្តព្រះវិហារដែលមានចំនួនកសិករច្រើន ទាំងការធ្វើផលិតកម្ម ស្រូវសិរីរាង្គ ដំឡូងមីសារីរាង្គ និងស្វាយចន្ទីសរីរាង្គ។ ដូច្នេះសម្រាប់យុទ្ធសាស្ត្ររបស់គម្រោង គឺ យើងត្រូវជ្រើសរើសយកឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ជាគោលដៅស្នូល ដែលយើងធ្វើការផ្សព្វផ្សាយទស្សនកិច្ចស្វែងយល់នៅក្នុងខេត្តព្រះវិហារ៕
អត្ថបទ៖ រុងរឿង





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
សន្តិសុខសង្គម១០ ម៉ោង ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា