ព័ត៌មានជាតិ
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជិត ២ ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ប្រកាសផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១៨៣០ នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស លើមុខជំនាញ ១៥ ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣ ដែលអ្នកសារព័ត៌មានទើបតែទទួលបាន។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មដែលមានទីតាំងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មួយនេះ បានបញ្ជាក់ថា វគ្គជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទាំងនេះ គឺជាប្រភេទសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈ ១ លើមុខជំនាញចំនួន ១៥ ដូចជា ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារចំនួន ២៨០ នាក់, ការថែទាំ និងជួសជុលរថយន្តចំនួន ២៧០ នាក់, ការថែទាំ និងជួសជុលអគ្គិសនីរថយន្តចំនួន ២៧០ នាក់, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្តចំនួន ១៥០ នាក, ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូចចំនួន ១៨០ នាក់, ការថែទាំ និងជួសជុលរថយន្តហ្វដចំនួន ២១០ នាក់, ការផ្សារអគ្គិសនីចំនួន ១៥០ នាក់, ការផ្សារលោហៈដោយធ្នូអគ្គិសនី (ធូប) ចំនួន ១៥០ នាក់, ការបន្ស៊ីលោហៈចំនួន ២១០ នាក់ សេវាកម្មកុំព្យូទ័រចំនួន ១៨០ នាក់, ការរចនាក្រាហ្វិកដោយកុំព្យូទ័រចំនួន ១៨០ នាក់, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានចំនួន ២៨០ នាក់, ការថែទាំ និងជួសជុលជណ្ដើរយន្តចំនួន ១៥០ នាក់, សេវាកម្មគ្រប់គ្រងយានដ្ឋាន ៣០ នាក់ និងការផ្សាឧស្ម័ន ៩០ នាក់។

ក្នុងនោះ ដោយសារតែការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលសម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រទាំងអស់ ក្រៅពីទទួលបានការសិក្សាដោយឥតគិតថ្លៃរួចហើយនោះ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ ម៉ឺនរៀល ក្នុងមួយខែ រហូតបញ្ចប់វគ្គបណ្ដុះបណ្ដាលមានរយៈពេល ៤ ខែ នោះផងដែរ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


