ព័ត៌មានជាតិ
សិស្សអាហារូបករណ៍សម្ដេចធិបតីជិត ៣ពាន់នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត
ភ្នំពេញ ៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួនជាង ៣ពាន់កន្លែងគិតចាប់ពីឆ្នាំ ២០២៤មក ដោយផ្ដោតលើ ៩មុខជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M)។
បើតាមវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ដ(NIB) បានឱ្យដឹងថា គិតចាប់ពីឆ្នាំ ២០២៤មក វិទ្យាស្ថានបានផ្ដល់អាហារូបករណ៍ជូនសិស្សសរុប ២៩៨៧នាក់ ក្នុងនោះមានយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបចំនួន ៤៥៥នាក់។ ក្នុងនោះមុខជំនាញដែលសិស្សចុះឈ្មោះចូលរៀនច្រើនជាងគេរួមមាន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មរដ្ឋបាល និងសេវាកម្មកុំព្យូទ័រ។
ជាមួយគ្នានេះវិទ្យាស្ថាន NIB មានមុខជំនាញចំនួន ៩ រួមមាន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ, សេវាកម្មរដ្ឋបាល, សេវាកម្មអតិថិជន, សេវាកម្មធនធានមនុស្ស, ការដំឡើង និងថែទាំបណ្តាញកុំព្យូទ័រ, ការដំឡើង និងអនុវត្តន៍បច្ចេកវិទ្យាឌីជីថល, ការបង្កើតអាជីវកម្ម និងសហគ្រិនភាព និងសេវាលក់អនឡាញ។
សិស្សានុសិស្សអាចបន្តចុះឈ្មោះបាននៅទីតាំងសាលារៀងរាល់ម៉ោងធ្វើការ ឬចូលទៅក្នុងកម្មវិធី App TVET។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៧៥០ ៩៦៩/ ០១៦ ៦៧៧ ៣២៧/ ០៧១ ៨៨៧២ ៣៣៤/ ឬអញ្ជើញមកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមាននជ័យ រាជធានីភ្នំពេញ៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


