Connect with us

ព័ត៌មានជាតិ

និស្សិតស្រីមកពីសាកលវិទ្យាល័យ ៦ មានឱកាសទទួលបានអាហារូបករណ៍ ៣ឆ្នាំ ពីEducation First Cambodia

បានផុស

នៅ

និស្សិតស្រីឆ្នាំទី២ ឬទី៣ ដែលមកពីសាកលវិទ្យាល័យចំនួន ៦ មានដូចជា សាកលវិទ្យាភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងវិទ្យាស្ថានបច្ចេកវិទ្យា (សាលាតិចណូ) នឹងទទួលបានឱកាសអាហារូបករណ៍រយៈពេល ៣ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហារូបករណ៍នេះ នឹងផ្តល់ជូនសម្រាប់និស្សិតនារីរយៈ ៣ឆ្នាំ ឧបត្ថម្ភលើហិរញ្ញវត្ថុប្រចាំខែ, ថ្នាក់ភាសាអង់គ្លេស, ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងថ្នាក់កុំព្យូទ័រ។ អាហារូបករណ៍ ផ្តល់ជូនគ្រប់មហាវិទ្យាល័យ សម្រាប់និស្សិតមកពីសាកលវិទ្យាភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ចំណែកសាកលវិទ្យាល័យជាតិគ្រប់គ្រង ផ្តល់ជូនតែនិស្សិតរៀនកម្មវិធីសិក្សាថ្នាក់ជាតិប៉ុណ្ណោះ។ សម្រាប់សាកលវិទ្យាល័យទាំង៤ តម្រូវឱ្យមានពិន្ទុ GPA 3.0 ក្នុងឆ្នាំទី១ ឆមាសទី១ ។

រីឯ និស្សិតមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវមានពិន្ទុ GPA 3.0។ ជាមួយគ្នានេះ និស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យា (សាលាតិចណូ) ក៏តម្រូវឱ្យមានពិន្ទុ GPA 3.0 ដែរ ប៉ុន្តែសម្រាប់តែនិស្សិតនារីមកពីមហាវិទ្យាល័យគីមីចំណីអាហារ។

ចំពោះនិស្សិតនារីដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យបានជាភាសាខ្មែរ ឬជាភាសាអង់គ្លេស ចាប់ពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង ១១៖៣០នាទីយប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម