ជីវិតកម្សាន្ដ
ជនជាតិកូរ៉េខាងជើង២រូប នឹងបង្ហាញខ្លួនដំបូងក្នុងវិស័យ K-Pop
ក្រុម K-Pop បុរសថ្មីមួយដែលមានសមាជិកកូរ៉េខាងជើងពីរនាក់ បានត្រៀមខ្លួនរួចជាស្រេចដោយគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ២០២៤ខាងមុខ។ ដែលទាំងអស់ស្ថិតនៅក្រោមការដឹកនាំរបស់ A&R Michelle Cho (សិល្បករ និងសម្តែង) របស់ផលិតកម្ម SM Entertainment ។

Michelle Cho បានបង្កើតរលកនៅក្នុងវិស័យ K-Pop ជាមួយនឹងក្រុមថ្មីមួយមានឈ្មោះថា SB BOYZ ដែលរួមមានជនភៀសខ្លួនកូរ៉េខាងជើង២រូប។ សមាជិកកូរ៉េខាងជើងទីមួយឈ្មោះ Kim Seok កើតនៅនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០០០ មកពីប្រទេសកូរ៉េខាងជើង ហើយត្រូវបានចាត់តាំងជាអ្នកច្រៀង ខណៈដែល Hyuk កើតនៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០០០ មកពីប្រទេសកូរ៉េខាងជើងដូចគ្នា តែទទួលតួនាទីជាអ្នករ៉េប។
បន្ថែមពីលើសមាជិកកូរ៉េខាងជើង ការរួមបញ្ចូលដ៏គួរឲ្យកត់សម្គាល់មួយទៀតរបស់លក្រុមបុរសថ្មីនេះក៏មាន Kenny សមាជិកជនជាតិអាមេរិកដើមកំណើតចិន ដែលត្រូវបានគេស្គាល់ថាបានចូលរួមក្នុងកម្មវិធីរស់រានមានជីវិតរបស់ Asia Super Young ។ Kenny កើតនៅ Hao Ruiran នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០០០ ហើយត្រូវបានទទួលស្គាល់ថាជា Eric Hao គ្រោងនឹងចូលរួមចំណែកជាអ្នកចម្រៀង។
ដោយឡែក កាលពីពេលថ្មីៗនេះ កាសែត Wall Street Journal បានបង្ហាញអត្ថបទមួយដែលបង្ហាញពីការធ្វើដំណើររបស់សិក្ខាកាមកូរ៉េខាងជើងទាំងពីរនាក់ ដោយបង្ហាញពន្លឺអំពីបញ្ហាប្រឈមដែលពួកគេបានជួបប្រទះមុនពេលទៅដល់កូរ៉េខាងត្បូង។ ជាពិសេស លោក Hyuk បានចែករំលែកការលំបាករបស់គាត់ដែលធំឡើងនៅទីក្រុង Kyongsong ប្រទេសកូរ៉េខាងជើង និងបានឆ្លងកាត់កម្មវិធីរយៈពេលបីខែសម្រាប់ជនភៀសខ្លួនកូរ៉េខាងជើងនៅពេលផ្លាស់ទីលំនៅទៅភាគខាងត្បូង។

សូមបញ្ចាក់ដែរថា Michelle Cho ត្រូវបានគេដឹងថា នាងគឺជាបុគ្គលសំខាន់មួយរូបដែលរួមចំណែកក្នុងបទចម្រៀងល្បីរបស់តារាល្បីៗដូចជា Baekhyun សមាជិកក្រុម EXO និង Kai ក៏ដូចជា SEVENTEEN បាននិងកំពុងចែករំលែកព័ត៌មានថ្មីៗយ៉ាងសកម្ម អំពីគម្រោងចុងក្រោយរបស់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖KpopStarz
ចុចអាន៖ភាពយន្តសម្ដែងដោយ Yoo Ah In ត្រូវ Nexflix កាត់ចេញ ព្រោះតែរឿងអាស្រូវគ្រឿងញៀន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់