ព័ត៌មានជាតិ
ដំឡូងមីនៅខេត្តរតនគិរីតម្លៃល្អ ១ គីឡូ ៤២០ រៀល
ប្រជាកសិករចាប់ផ្ដើមមមាញឹកក្នុងការប្រមូលផលដំឡូងមី ដើម្បីលក់ឲ្យឈ្មួញ ខណៈតម្លៃនៅចុងឆ្នាំ២០២៣នេះ ក្រុមឈ្មួញចុះមកទិញ មានតម្លៃខ្ពស់សមរម្យប្រសើរជាងឆ្នាំកន្លងទៅ។
នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិប៉ក់ពោធិ៍ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កសិករមួយក្រុមប្រមាណជាង៣០នាក់ ដែលជាម្ចាស់ចម្ការរៀងៗខ្លួន កំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមី ដោយធ្វើការប្រវាស់ដៃគ្នាមិនយកកម្រៃទេ គឺប្រមូលផលរួចរាល់ពីចម្ការមួយតទៅចម្ការមួយទៀតវិលជុំ។ ពួកគាត់មមាញឹកក្នុងការគាស់ កាប់ហាល ច្រកបេដើម្បីយកទុកលក់ឲ្យឈ្មួញ។

លោក ឈេវ នា អាយុ៣៨ឆ្នាំ ជនជាតិចារ៉ាយ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំពួកគាត់ក្នុងភូមិជាមួយគ្នា ធ្វើការមិនយកកម្រៃនោះទេ គឺជួយគ្នាចាប់ផ្តើមតាំងពីដាំរហូតបានផលនោះ ដោយធ្វើប្រវ៉ះដៃគ្នាជាទម្លាប់តាំងពីដូនតាមកម្លេះ។
គាត់បានបញ្ជាក់ថា បងប្អូនជាម្ចាស់ចម្ការដំឡូងមី ដែលកំពុងគាស់ ហាលមកធ្វើការជុំគ្នា គឺយកបាយរៀងៗខ្លួនពីផ្ទះមកហូប ហើយផលដំឡូងមីឆ្នាំនេះ ទទួលផលច្រើនជាងឆ្នាំមុនៗ ដោយក្នុង១ហិកតា បានប្រមាណជា១០តោន ដោយពួកគាត់មានទឹកមុខសប្បាយរីករាយជាខ្លាំង។

លោក ហន ចយ អ្នកទិញដំឡូងមីលក់បន្តនៅស្រុកអូរយ៉ាដាវ បានឲ្យដឹងថា គាត់បានប្រមូលទិញដំឡូងមីស្រស់ក្នុង១គីឡូក្រាម ក្នុងតម្លៃ ៤២០ រៀល ក្នុង១គីឡូក្រាម ដឹកទៅលក់នៅប្រទេសវៀតណាមបានតម្លៃ ៤៦០ទៅ៤៦៥រៀល ប៉ុន្តែឈ្មួញវៀតណាមកាត់ភាគរយក្នុង១តោន ១៥ទៅ១៨ភាគរយទៅតាមប្រភេទដំឡូងមី ឫស ដី ឬកាកសំណល់ផ្សេងៗ។
ចំណែកដំឡូងមីស្ងួតតម្លៃក្នុង១គីឡូក្រាម ៨៩០រៀល ទីផ្សារនៅប្រទេសវៀតណាម ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់។
លោក សែម សារឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តរតនគិរីបានឲ្យសារព័ត៌មានដឹងនៅថ្ងៃទី ១៥ ខែធ្នូនេះថា ផ្ទៃដីដាំដុះដំឡូងមីទូទាំងខេត្ត មានចំនួនសរុប១៨ ៣៧០ ហិកតា ហើយមកដល់ពេលនេះប្រជាកសិករចាប់ផ្តើមប្រមូលផលប្រហែល១៥ភាគរយ។

លោកបានបញ្ជាក់ថា នៅស្រុកអូរយ៉ាដាវមានរោងចក្រម្សៅមី ជា ទូច ដ៏ធំដោយទទួលទិញដំឡូងមីស្រស់ក្នុង១គីឡូក្រាម ៤១០រៀល កាត់១៥ភាគរយទៅលើឫស ដី កាកសំណល់ផ្សេងៗ ចំណែកឯតម្លៃប្រមូលទិញដំឡូងមីក្រៀម ៧០០ រៀលក្នុង១គីឡូក្រាម៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


