ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ករណីចរាចរណ៍បង្កឡើងដោយឈ្មោះ ព្រហ្ម វិចិត្រសុសក្តា គឺរដ្ឋមន្ត្រីយុត្តិធម៌ ណែនាំឱ្យស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត
ករណីគ្រោះថ្នាក់ចរចរណ៍បង្កឡើងដោយឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ហើយបានធ្វើឱ្យបុរសម្នាក់បាត់បង់ជីវិតនោះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ណែនាំឱ្យព្រះរាជអាជ្ញាពិនិត្យ ស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់ជាធរមាន។ នេះបើការអះអាងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។

នាពេលថ្មីៗកន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត១គ្រឿង ម៉ាក Jeep overland ពាក់ស្លាកលេខ ភ្នំពេញ 2CB-9963 បានបើកបុកជនរងគ្រោះជាបុរសម្នាក់ដែលជិះម៉ូតូ បណ្ដាលឱ្យស្លាប់ នៅចំណុចខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ បើតាមប្រភពសមត្ថកិច្ច ម្ចាស់រថយន្តឈ្មោះ សុខ លីណា និងអ្នកបើកបររថយន្តពេលនោះ ត្រូវបានគេសង្ស័យថា ជាកូនប្រុសរបស់លោកស្រី សុខ លីណា ដែលមានឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា។ ក្រោយការកើតហេតុនេះ គ្រួសារជនបង្កបានទៅចូលបុណ្យសពជនរងគ្រោះថវិកាមួយចំនួន ដើម្បីសម្របសម្រួលឱ្យដកពាក្យបណ្ដឹងនេះវិញ ប៉ុន្តែយ៉ាងណា គ្រួសារជនរងគ្រោះ មិនយល់ព្រមដកពាក្យបណ្ដឹងឡើយ ដោយបានស្នើឱ្យមានការអនុវត្តតាមនីតិវិធីច្បាប់។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ឱ្យដឹងនៅបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ដូច្នេះថា៖ «ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់»៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


