ជីវិតកម្សាន្ដ
ពេជ្រ សោភា ទម្លាយរឿងបែកគ្នាជាមួយ ឆឹម សក្កដា ខណៈអ្នកគាំទ្រយល់ថាជាការសម្តែង
តារាចម្រៀងអ្នកនាង ពេជ្រ សោភា ថ្មីៗនេះបានទម្លាយយ៉ាងភ្ញាក់ផ្អើលថា ចំណងស្នេហារវាងនាង និងគូរដណ្ដឹងលោក ឆឹក សក្កដា ពេលនេះបានដើរដល់ផ្លូវបែកបាក់គ្នាហើយដោយនាងលើកហេតុផលថាមានជនទី៣ជ្រែកស្នេហ៍។

តាមការកត់សម្គាល់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង ពេជ្រ សោភា ជារឿយៗគេតែងឃើញនាងបង្ហោះខ្លឹមសារហាក់កំពុងជួបបញ្ហាវិបត្តិផ្លូវចិត្តធ្វើឲ្យអ្នកគាំទ្រមួយចំនួនដាក់ការសង្ស័យលើការប្រះឆាស្នេហ៍ជាមួយគូរដណ្តឹងគឺលោក ឆឹម សក្កដា។ ទោះបីយ៉ាងណាស្រាប់តែថ្មីៗនេះ ពេជ្រ សោភា ក៏បានបង្ហោះខ្លឹមសារខ្លីបញ្ជាក់ថា“ពួកយើងបែកគ្នាហើយ”។ ជាមួយការលើកឡើងនេះ បានធ្វើឲ្យអ្នកគាំទ្រចូលខមមិនថាសម្តីនេះគឺ សោភា អាចគ្រាន់តែនិយាយលេងសើចប៉ុណ្ណោះ។
អ្នកនាង ពេជ្រ សោភា បានរៀបរាប់ឆ្លើយតបតាមរយ: ការ Live ថា «គ្មានមិត្ត ១០០ឆ្នាំទេ ព្រោះយើងបែកគ្នាហើ យ….ឥឡូវខ្ញុំបែកគ្នាហើយ ចំណែកអ្នកដែលលួចស្រលាញ់គេនៅពេលឃើញគេបែកគ្នាសប្បាយហើយមើលទៅ»។ ពេជ្រ សោភា បានបន្តថា «ជឿខ្ញុំទៅស្រលាញ់គ្នាសុខៗគ្មានអ្នកណាចង់នៅម្នាក់ទេ គឺគ្មានទេហើយ មិនដែលកំពុងឱបគ្នាសុខៗចង់នៅម្នាក់ឯងឡើយហើយបើស្រលាញ់គ្នាកុំសូវជួបគ្នាញឹកពេកនាំឲ្យបញ្ហា»។

និយាយដល់ចំណុចនេះមានអ្នកគាំទ្រនាងសួរថាចង់ Prank លេងមែន ? ភ្លាមៗនោះ ពេជ្រ សោភា បានបញ្ជាក់ថា “ខ្ញុំបែកគ្នាមែនតើ ខ្ញុំបែកគ្នាម្តងហ្នឹងមិនទុកឲ្យខ្លួនខ្ញុំទំនេរយូរទេ ខ្ញុំបែកគ្នាភ្លាម ខ្ញុំមានភ្លាមតែម្តងចាំមើលខ្ញុំផុសអ្នកថ្មី…..បែកគ្នាមែនតើដែលឃើញជុំគ្នាអត់? មនុស្សរាប់អានគ្នាទោះបីខ្ញុំបែកគ្នាក៏ខ្ញុំរក្សាមិត្តភាពជាធម្មតាមិនចាំបាច់ឈ្លោះបញ្ចោរគ្នាឬ Live ប្រាប់គេថាឈ្លោះគ្នា គឺអត់ទេ“។
ទន្ទឹមគ្នាជាមួយការទម្លាយរឿងរ៉ាវបែកបាក់ស្នេហ៍ជាមួយគូរដណ្ដឹងយ៉ាងភ្ញាក់ផ្អើលនេះដែរ ពេជ្រ សោ ភា ក៏ពន្លយពាក្យត្រៀមបង្ហាញមុខជនទី៣ ដែលចូលមកជ្រៀតជ្រែកស្នេហ៍នាងផងដែរ។

យ៉ាងណា មហាជន និងអ្នកគាំទ្រមួយចំនួនបានគិតថា ការលើកឡើងរបស់ ពេជ្រ សោភា ខាងលើនេះអាចជាការនិយាយលេងសើច ខណៈថ្មីៗនេះនាងទើបចេញបទចម្រៀងមានចំណងជើងថា “គេចង់នៅម្នាក់ឯង” ដោយក្នុងនោះនាងក៏បានបង្ហោះខ្លឹមសារឲ្យស៊ីជម្រៅត្រូវនឹងអត្ថន័យ បទចម្រៀងនោះផងដែរ។
ខ្លឹមសារនោះអ្នកនាង ពេជ្រ សោភា បានរៀបរាប់ថា គេចង់នៅម្នាក់ឯងមួយរយៈសិនពាក្យទាំងនេះខ្ញុំដឹងថាគ្រាន់តែជាលេសជំនួសពាក្យបែក បើចង់បែកប្រាប់ខ្ញុំចំៗមកជូនពរ។ ដោយឡែក គេចាំបានថា កាលពីអំឡុងចុងខែកក្កដា ឆ្នាំ២០២៣ កន្លងទៅគេបានឃើញអ្នកទាំងពីរបង្ហាញនូវភាពផ្អែមល្ហែមជាមួយការផ្តិតមេដៃនៅលើក្រដាសស្នាមមួយ។

ប៉ុន្តែយ៉ាងណា តាមរយៈការផ្តិតមេដៃនេះពុំមែនជាមេដៃលែងលះគ្នាទេ ពោលគឺជាដំណឹងល្អរបស់ពួកគេទាំងពីរ។ នៅក្នុងវីដេអូនេះតារាសម្តែងលោក ឆឹម សក្កដា បានចោទជាសំណួរទៅកាន់ ពេជ្រ សោភា ថា តើនេះជាការផ្តឹមមេដៃលែងលះគ្នាមែនទេ?។ ភ្លាមៗនោះតារាចម្រៀង ពេជ្រ សោភា បានឆ្លើយតបវិញ ថា «ម៉េចត្រូវលែងលះ»។ តារាស្រី ពេជ្រ សោភា បានបញ្ជាក់ទៀតថាស្នាមមេដៃនេះជាការចុះអេតាស៊ីវិលដោយមានការដឹង ឮរបស់មេធាវីត្រឹមត្រូវ។

អ្នកនាង ពេជ្រ សោភា បានពន្លយពាក្យខ្លីទៀតថា ដាច់ឆ្នាំនឹងយើងនឹងប្តូរពីឈ្មោះគូរដណ្ដឹងមកជាប្តីប្រពន្ធវិញ។ ខណៈលោក ឆឹម សក្កដា ក៏បាននិយាយដែរថា ឈប់ញ៉ែខ្ញុំចាប់ពីថ្ងៃនេះតទៅ។ តាមរយៈការលើកឡើ នេះដែរ គឺមានន័យថាអ្នកទាំងពីរអាចនឹងមានដំណឹងចូលរោងការនាដើមឆ្នាំក្រោយ(២០២៤)នេះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


