វប្បធម៌ ជំនឿ
មានវត្ថុទាំង ៥ នេះក្នុងរថយន្ត ប្រញាប់ដកចេញឲ្យបានលឿនមុនឆ្នាំ ២០២៤ មកដល់
នាសម័យបច្ចុប្បន្ននេះ មនុស្សជាច្រើនប្រហែលជាមានគ្រឿងអលង្កាជាប់នឹងរថយន្តរបស់ពួកគេ ដើម្បីជាយុថ្កាដើម្បីធ្វើដំណើរទៅកាន់គោលដៅរបស់ពួកគេដោយសុវត្ថិភាព។ ប៉ុន្តែតើអ្នកដឹងទេថាមានរបស់សំណាងមួយចំនួន ដែលមិនគួរទុកក្នុងរថយន្តរបស់អ្នក? ពិសេសក្នុងអំឡុងពេលឆ្លងចូលឆ្នាំថ្មីឆ្នាំ២០២៤នេះ។

១ ផ្កាក្រៀមស្រពោន ម្ចាស់រថយន្តជាច្រើនទិញផ្កាដើម្បីគោរពបូជាវត្ថុស័ក្តិសិទ្ធិក្នុងរថយន្តរបស់ពួកគេ។ ប៉ុន្តែការទុកដៃកម្រងផ្កាឲ្យក្រៀមស្រពោនក្នុងរថយន្ត ក៏អាចក្លាយជាសំណាងអាក្រក់ដែរ។ វាក៏ធ្វើឲ្យរថយន្តកខ្វក់មានធូលីនៅខាងក្នុងឡាន ឬអាចបង្កើតបញ្ហាសុខភាពផ្សេងទៀតផងដែរ។
២ នាឡិកាអស់ថ្ម នាឡិកាស្លាប់អាចប្រៀបធៀបទៅនឹងចុងបញ្ចប់នៃជីវិតរបស់មនុស្ស។ ដូច្នេះហើយមិនគួរយកទៅដាក់ក្នុងរថយន្តឡើយ។ ព្រោះមានជំនឿថា នឹងនាំមកនូវរឿងអាក្រក់ វាអាចបណ្តាលឲ្យមានគ្រោះថ្នាក់ផ្សេងៗ នេះបើយោងតាមអបិយជំនឿពីបរមបុរាណមក។
៣ វត្ថុនៃមរណៈ មនុស្សជាច្រើនប្រមូលវត្ថុពីអ្នកដែលបានទទួលមរណៈភាពទុកជាអនុស្សាវរីយ៍ ឬជាមធ្យោបាយសម្រាប់តម្កល់វិញ្ញាណរបស់ពួកគេ។ ប៉ុន្តែវត្ថុទាំងនេះគួរតែរក្សាទុកនៅផ្ទះប៉ុណ្ណោះ។ មិនគួរទុកក្នុងឡានដាច់ខាត។ នេះក៏ព្រោះតែគេជឿថានឹងធ្វើឲ្យអ្នកដែលបានលាចាកលោកនោះមិនស្ងប់។ ចំណែកម្ចាស់រថយន្តក៏មិនសូវសប្បាយចិត្ត ហើយបញ្ចេញតែអាការខឹងសម្បារខុសទំនងមកដែរ។
៤ កញ្ចក់បែក តាមគោលការណ៍ហុងស៊ុយ កញ្ចក់បែកមានន័យថាទំនាក់ទំនងខូចខាត ឬមានការឈ្លោះប្រកែកគ្នាជានិច្ច។ ដូច្នេះបើកញ្ចក់រថយន្តប្រេះគួរដូរភ្លាមៗមិនថាជាកញ្ចក់ឡានឬបង្អួចមានប្រេះស្នាមកន្លែងណាមួយទេ។
៥ កាក់ឬប្រាក់ដែលខ្ចាត់ខ្ចាយ មិនមានអ្វីខុសទេក្នុងការមានកាក់ឬប្រាក់តិចតួចនៅក្នុងឡានរបស់អ្នក។ ប៉ុន្តែវាគួរតែត្រូវបានរក្សាទុកតាមរបៀបផ្លូវការ។ កុំឲ្យវាធ្លាក់ចូលទៅគ្រប់គន្លុកគន្លៀតរថយន្តឬរាយប៉ាយគ្មានសណ្នាប់ធ្នាប់ នេះគឺដោយសារតែមានជំនឿថា កាក់ឬប្រាក់ដែលនៅរាយប៉ាយ នឹងធ្វើឲ្យចំណូលរបស់អ្នកចុះទាប ឬរកពុំសូវបាន ខាតឡុងចុងដោយមិនដឹងខ្លួន។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់បំផុតក្នុងការប្រើប្រាស់រថយន្តនៅលើផ្លូវគឺការប្រុងប្រយ័ត្ន។ គោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ជានិច្ច។ វានឹងជួយអ្នកទៅដល់គោលដៅរបស់អ្នកដោយសុវត្ថិភាពរាល់ពេល៕

គ្រូ ណុប
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


