KPT+
អគ្គនាយកដ្ឋានយុវជន ជ្រើសរើសកុមារ៤រូបដើម្បីចូលរួមកិច្ចប្រជុំកុមារអាស៊ី-ប៉ាស៊ីហ្វិច២០២៤
អគ្គនាយកដ្ឋានយុវជន ប្រកាសជ្រើសរើសកុមារកម្ពុជា ៤រូប ដោយមានកុមារី ២នាក់ និងកុមារា ២នាក់ ដែលមានអាយុចន្លោះ ១០ឆ្នាំ ដល់១១ឆ្នាំ ដើម្បីចូលរួមកិច្ចប្រជុំកុមារអាស៊ី-ប៉ាស៊ីហ្វិច ឆ្នាំ២០២៤ នៅFukuoka ប្រទេសជប៉ុន។

កម្មវិធីនេះរៀបចំឡើងដោយមានប្រតិភូពី ៤០ប្រទេសចូលរួម ដើម្បីផ្លាស់ប្តូរវប្បធម៌ និងឥរិយាបថគ្នាទៅវិញទៅមក។ កម្មវិធីនេះ មានគោលបំណងសម្រាប់ឱ្យកុមារនៅក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចធ្វើគម្រោងពាក់ព័ន្ធនឹងកុមារក្នុងបណ្តាប្រទេស និងតំបន់អាស៊ីប៉ាស៊ីហ្វិច ដោយគិតលើប្រទេស តំបន់ និងវប្បធម៌ ជាមួយនឹងការផ្លាស់ប្តូរគ្នាទៅវិញទៅមក។

កាលបរិច្ឆេទផុតកំណត់ទទួលពាក្យនៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤។ សម្រាប់កុមារដែលចូលរួមត្រូវមានឆន្ទៈក្នុងការចែករំលែក មានភាពរីករាយនៅពេលជួបមនុស្សថ្មីៗ អាចចែករំលែកពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់នៅក្នុងស្រុកបាន។ លក្ខខណ្ឌសំខាន់មានដូចជា មានសញ្ជាតិកម្ពុជា បច្ចុប្បន្នជាសិស្សនៅសាលាបឋមសិក្សាទាំងសាលារដ្ឋ និងឯកជន។ ត្រូវកើតចន្លោះថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ និងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ និងត្រូវមានលិខិតឆ្លងដែនផង។
សម្រាប់ព័ត៌មានបន្ថែម និងការដាក់ចុះឈ្មោះចូលរួមក្នុងកិច្ចប្រជុំកុមារអាស៊ី-ប៉ាស៊ីហ្វិច ឆ្នាំ២០២៤នេះ អាចចូលតាមរយៈតំណភ្ជាប់ https://forms.gle/fuPSdpEkHjbDxbhG6 ៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


