ព័ត៌មានអន្ដរជាតិ
សាក្សីនៅកន្លែងកើតហេតុរ៉ាយរ៉ាប់ពីដំណើរដើមទង មុនឈានដល់ការចាក់ ក មេបក្សប្រឆាំង កូរ៉េខាងត្បូង
សាក្សីនៅកន្លែងកើតហេតុនៃការវាយប្រហារចាក់កញ្ចឹង ក របស់លោក Lee Jae-myung មេគណបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូងបានប្រាប់ពីដំណើរដើមទងមួយចំនួន មុនឈានទៅដល់ហេតុការណ៍ដ៏ព្រឺព្រួចលើអ្នកនយោបាយរូបនេះ ។

សាក្សីបានរ៉ាយរ៉ាប់ថា ជនសង្ស័យជាបុរសបានក្លែងខ្លួនធ្វើជាអ្នកគាំទ្រលោក Lee ហើយបានចូលទៅកៀកអ្នកនយោបាយរូបនេះដើម្បីសុំហត្ថលេខា ។ បន្ទាប់មកជនសង្ស័យមិនស្គាល់អត្តសញ្ញាណរូបនេះបានដករបស់មួយមានមុខស្រួច និងមានប្រវែងប្រហែល ២០ ទៅ ៣០ សង់ទីម៉ែត្ររត់ទៅចាក់កញ្ចឹង ក មេបក្សប្រឆាំងរូបនេះតែម្ដង ។
សាក្សីបានបញ្ជាក់ទៀត ជនសង្ស័យមានវ័យប្រហែល ៥០ ឬ ៦០ ឆ្នាំ ពាក់មកុដក្រដាសដែលមានសរសេរឈ្មោះលោក Lee នៅលើនោះ បានរត់សំដៅទៅរកអ្នកនយោបាយរូបនេះ បើទោះបីជាមានប៉ូលិសការពារប្រមាណ ២៤ នាក់ក៏ដោយ ខណៈក្រោយការវាយប្រហារចាក់ ក នេះហើយ លោក Lee មានមុខរបួសប្រហែល ១ សង់ទីម៉ែត្រ ។
គួរបញ្ជាក់ថា ការវាយប្រហារលើប្រធានគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូងរូបនេះកើតមានឡើងនៅវេលាម៉ោង ១០ និង ២៧ នាទីព្រឹកថ្ងៃអង្គារនេះ អំឡុងពេលដែលលោកកំពុងផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយលោកចុះពិនិត្យមើលការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនៅលើកោះ Gadeok របស់ទីក្រុង Busan ។

សារព័ត៌មាន Yonhap បានផ្សាយថា ក្រោយហេតុការណ៍ចាក់ ក នេះហើយ លោក Lee ដែលមានវ័យ ៥៩ ឆ្នាំត្រូវបានគេដាក់ឲ្យដេកនៅលើដី ខណៈអ្នកផ្សេងទៀតដែលជុំវិញលោកបានយកកន្សែងបិទឈាមដែលកំពុងហូរច្រាលចេញពីករបស់លោកផងដែរ ។
ទន្ទឹមនោះ ក្រោយការវាយប្រហារប្រមាណ ២០ នាទី លោក Lee ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលមុខរបួស ដោយសារតែឈាមនៅតែបន្តហូរចេញពីកញ្ចឹងករបស់លោក ខណៈជនសង្ស័យត្រូវបានចាប់ខ្លួនឃាត់ខ្លួននៅនឹងកន្លែងផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ មេបក្សប្រឆាំង កូរ៉េខាងត្បូង ត្រូវគេលួចចាក់ចំ ក ទាំងកណ្ដាលថ្ងៃ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


