KPT+
សម្រង់សម្ដីលើកទឹកចិត្តទាំង១០ ពីតារាចម្រៀង Beyonce
Beyonce មានកេរ្តិ៍ឈ្មោះល្បីតាំងពីអំឡុងទសវត្សទី ៩០ ក្នុងនាមជាតារាចម្រៀងនាំមុខមួយរូបរបស់ពិភពលោក។
ក្រៅពីអាជីពជាអ្នកចម្រៀង ម្ចាស់បទ Halo ជាអ្នកនិពន្ធ តន្ត្រីការិនី និងក៏ជាអ្នកសម្ដែងដែលអាចរកចំណូលបានពីសិល្បៈផ្សេងៗ ហាងសម្លៀកបំពាក់ផ្ទាល់ខ្លួន ចំណូលពីការលក់អាល់ប៊ុមចម្រៀងរាប់លានកម្មសិទ្ធិបញ្ញានៅទូទាំងពិភពលោក និងការប្រគុំតន្ត្រីនានា រហូតជំរុញតារាស្រីវ័យ ៤០ ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិប្រមាណជាង ៣០០ លានដុល្លារហើយ។

Beyonce ជាតារាសិល្បការិនីជនជាតិដើមអាហ្វ្រិកដ៏ល្បីល្បាញ និងមានឥទ្ធិពលមួយរូប ដែលសម្ដីរបស់នាងមួយចំនួនត្រូវបានគេយកទៅសិក្សារៀនសូត្រ។
ថ្ងៃនេះ KPT Plus សូមលើកយកសម្រង់ឃ្លាដែលលើកទឹកចិត្តទាំង ១០ មកជូនមិត្តអ្នកអានដូចខាងក្រោម៖
១. នៅពេលមនុស្សចេះស្រឡាញ់និងទទួលយកខ្លួនឯង ដឹងខ្លួនជានរណា គួរយកចិត្តទុកដាក់ជាមួយអ្នកណា និងតែងតែរៀនពីកំហុសរបស់ខ្លួន គេនោះនឹងឈប់ខ្វល់ថាអ្នកដទៃគិតអ្វីមកលើខ្លួនទៀតហើយ។
២. នៅពេលមនុស្សស្រីព្រងើយកន្តើយនឹងបុរសម្នាក់ មានន័យថា គេចាញ់នាង ប៉ុន្តែនៅពេលនាងសម្ដែងការចូលចិត្តទៅកាន់គេ ប្រុសៗទាំងនោះលែងចាប់អារម្មណ៍នាងទៀតហើយ។
៣. ថាមពល មានន័យថា សុភមង្គល ហើយ ថាមពលគឺជាការខិតខំនិងលះបង់។ ដូច្នេះដើម្បីទទួលបានសុភមង្គល ចាំបាច់ត្រូវខិតខំហើយលះបង់។
៤. ខ្ញុំតែងតែព្យាយាមធ្វើជាខ្លួនឯង!។ ខ្ញុំចាប់ផ្តើមឡើងលើឆាកច្រៀងតាំងពីខ្ញុំនៅក្មេង ហើយខ្ញុំពិតជាអាចបំបែកឧបសគ្គដែលរុំព័ទ្ធខ្លួនបានពិតមែន។
៥. ខ្ញុំតែងតែប្រើភាពអវិជ្ជមានដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរទៅជាខ្ញុំដែលប្រសើរជាងមុន។
៦. ខ្ញុំស្រឡាញ់ការងាររបស់ខ្ញុំ ប៉ុន្តែលើសពីនោះទៀត ខ្ញុំពិតជាត្រូវការងារ។
៧. យើងទាំងអស់គ្នាមានក្ដីប្រាថ្នា ហើយគ្រប់គ្នាសុទ្ធតែមានចំណុចខ្លាំងដើម្បីសម្រេចប្រាថ្នារបស់ខ្លួន។
៨. យើងទាំងអស់គ្នាមានចន្លោះខ្វះខាតរៀងខ្លួន ព្រោះយើងជាមនុស្ស។ ហេតុនេះត្រូវផ្តោតទៅលើគុណសម្បត្ដិផ្សេងដែលខ្លួនមាន ជាជាងគិតលើរូបសម្រស់ខាងក្រៅ។
៩. មានពេលខ្លះគ្រប់គ្នាបរាជ័យ នោះជាការពិតមួយមិនអាចប្រកែក។
១០. ខ្ញុំយកចិត្តទុកដាក់បំផុតលើសិល្បៈ ព្រោះជាអ្វីដែលខ្ញុំចូលចិត្តធ្វើ។ ទោះធ្វើអ្វីក៏ដោយ ខ្ញុំតែងតែនាំយកចិត្តស្រឡាញ់ទៅជាមួយ ហើយអ្វីដែលខ្ញុំមិនជឿ ខ្ញុំរមែងបដិសេធវា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Wealthy Gorilla
ចុចអាន៖ ខុសគ្នាច្បាស់ដូចថ្ងៃ រវាងផ្នត់គំនិត អ្នកក្រនិងអ្នកមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


