ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង៖ កូនស្រីលោក គីម ជុងអ៊ុន មានភាគរយខ្ពស់ ក្លាយជាអ្នកស្នងតំណែងដឹកនាំ កូរ៉េខាងជើង
យោងតាមទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង, កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលតែងរូមដំណើរគ្នាទៅមើលការសាកល្បងមីស៊ីល និងក្បួនដង្ហែយោធា គឺមានភាគរយខ្ពស់បំផុត ជាអ្នកស្នងតំណែងរបស់គាត់។

នេះជាលើកទីមួយហើយ ដែលសេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS) ទទួលស្គាល់កុមារី Kim Ju Ae ជាអ្នកស្នងមរតកលោកគីម។ ទោះបីជាយ៉ាងណាក៏ដោយ NIS និយាយថា កូរ៉េខាងជើង ក៏នៅតែកំពុងពិចារណាអំពីលទ្ធភាពគ្រប់បែបយ៉ាង នៅក្នុងផែនការនេះផងដែរ។
NIS និយាយថា “ផ្អែកលើការវិភាគយ៉ាងហ្មត់ចត់លើសកម្មភាពសាធារណៈ និងសម្ទុះនៃការគោរពចំពោះកុមារី Kim Ju Ae ចាប់តាំងពីការបង្ហាញខ្លួនដោយបើកចំហលើកដំបូងកាលពីចុងឆ្នាំ២០២២មក, នាពេលបច្ចុប្បន្ននេះ នាងត្រូវបានគេមើលឃើញថា ជាអ្នកស្នងតំណែងដែលទំនងបំផុត ប៉ុន្តែយើងក៏កំពុងសម្លឹងមើលគ្រប់លទ្ធភាព ព្រោះថា លោក គីម ជុងអ៊ុន នៅក្មេងនិងមាំទាំនៅឡើយ”។

ក្នុងសន្និសីទសារព័ត៌មានមួយកាលពីខែមុន រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូងលោក Kim Yung-ho ក៏ផ្តល់ការវាយតម្លៃស្រដៀងគ្នានេះដែរ។
កុមារី Kim Ju Ae ត្រូវបានគេគិតថា ជាកូនទីពីររបស់មេដឹកនាំកូរ៉េខាងជើង ហើយមានអាយុប្រហែល១០ឆ្នាំ។ ថ្មីៗនេះ នាងបានអមដំណើរឪពុក ទៅចូលរួមការបាញ់បង្ហោះមីស៊ីលឆ្លងទ្វីប (ICBM) ដែលជាមីស៊ីលរយៈចម្ងាយឆ្ងាយទំនើបបំផុតនៅក្នុងឃ្លាំងអាវុធរបស់កូរ៉េខាងជើង។

នាងក៏នៅក្បែរឪពុករបស់នាងផងដែរ នៅពេលកូរ៉េខាងជើង បាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ Malligyong-1 ចូលទៅគន្លងតារាវិថីកាលពីខែវិច្ឆិកាឆ្នាំមុន។
បើយោងតាមអ្នកវិភាគ, ការណែនាំកុមារី Kim Ju Ae ដល់សាធារណៈជនក្នុងពេលដ៏លឿនបែបនេះ គឺអាចជាមធ្យោបាយរបស់លោក គីម ដើម្បីធានាថា កូនស្រីរបស់គាត់សិក្សាបានជ្រៅជ្រះ និងរឹងដៃរឹងជើងមុនពេលនាងឡើងកាន់អំណាច។

វាក៏អាចជាមធ្យោបាយមួយសម្រាប់លោក គីម ក្នុងការបំបាត់មតិរិះគន់អំពីការរើសអើងនៅក្នុងប្រទេសកូរ៉េខាងជើង ដែលមិនធ្លាប់មានស្រ្តីជាមេដឹកនាំផងដែរ។
សូមបញ្ជាក់ថា លោក គីម បានរៀបការជាមួយលោកស្រី Ri Sol-ju ក្នុងឆ្នាំ២០០៩ ហើយបើតាមសេចក្តីរាយការណ៍ អ្នកទាំងពីរ មានកូន៣នាក់ជាចំណងដៃ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កូរ៉េខាងជើង បាញ់ផ្លោងកាំភ្លើងធំប្រមាណ ២០០ គ្រាប់ ចំពេល អាមេរិក-កូរ៉េខាងត្បូង កំពុងធ្វើសមយុទ្ធ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


