ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់ផ្លោងកាំភ្លើងធំប្រមាណ ២០០ គ្រាប់ ចំពេល អាមេរិក-កូរ៉េខាងត្បូង កំពុងធ្វើសមយុទ្ធ
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap បានឲ្យដឹងថា កូរ៉េខាងជើងនៅព្រឹកថ្ងៃសុក្រនេះបានបាញ់ផ្លោងកាំភ្លើងធំប្រមាណ ២០០ គ្រាប់ហោះចូលទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងលិច ចំពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ។

ទន្ទឹមនោះ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បញ្ជាក់ថាបានប្រទះឃើញការបាញ់កាំភ្លើងធំហោះចេញពីតំបន់ Jangsan Cape និងតំបន់ Deungsan Cape ស្ថិតនៅភាគខាងជើងកោះ Baengnyeong និងកោះ Yeonpyeong របស់កូរ៉េខាងត្បូង ចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ១១ ព្រឹក ។
JCS បានឲ្យដឹងទៀតថា គ្រាប់កាំភ្លើងធំទាំងនោះបានហោះផ្លោងធ្លាក់ចូលទៅក្នុងតំបន់ការពារដែនសមុទ្រស្ថិតនៅភាគខាងជើងនៃខ្សែបន្ទាត់ Northern Limit Line (NLL) ដែលជាព្រំដែនទឹកបែងចែកកូរ៉េទាំងពីរនៅក្នុងសមុទ្រលឿង ខណៈខាងយោធាកូរ៉េខាងត្បូងបានហៅទង្វើរបស់រដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន ថាជាទង្វើបង្កហេតុ ហើយបានព្រមានឆ្លើយតបយ៉ាងចាស់ដៃទៅវិញផងដែរ ។

ពាក់ព័ន្ធនឹងការបាញ់ផ្លោងកាំភ្លើងធំនេះទៀតសោត កូរ៉េខាងត្បូងក៏បានជម្លៀសជនស៊ីវិលដែលកំពុងរស់នៅលើកោះ Yeonpyeong ប្រមាណជា ២ លើកផងដែរ ដើម្បីការពារសុខសុវត្ថិភាពពលរដ្ឋរបស់ខ្លួនពីការធ្លាក់គ្រាប់ចំជាយថាហេតុ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបាញ់កាំភ្លើងធំចុងក្រោយបង្អស់ និងផ្លោងធ្លាក់ចូលទៅក្នុងតំបន់ការពារដែនទឹកនៃសមុទ្រខាងកើតកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២២ ខណៈការបាញ់នោះ កូរ៉េខាងត្បូងបានចោទកូរ៉េខាងជើងបំពានលើកិច្ចព្រមព្រៀងយោធាឆ្នាំ ២០១៨ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ អាមេរិក-កូរ៉េខាងត្បូង ធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅកៀកព្រំដែន កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


