ព័ត៌មានអន្ដរជាតិ
កងទ័ពជនជាតិភាគតិច មីយ៉ាន់ម៉ា វាយដណ្ដើមបានទីក្រុងជាប់ព្រំដែន ចិន បន្ថែមទៀត
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ាប្រកាសពីការវាយដណ្ដើមបានទីក្រុងដ៏សំខាន់មួយនៅតាមបណ្ដោយព្រំដែនភាគខាងជើងដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសចិន ក្រោយកាប្រយុទ្ធគ្នាឥតសំចៃដៃជាច្រើនសប្ដាហ៍ជាមួយកងកម្លាំងរដ្ឋាភិបាល ។

សម្ព័ន្ធបងប្អូន ៣ នាក់ ឬ “Three Brotherhood Alliance” បានប្រកាសពីការវាយដណ្ដើមបានទីក្រុង Laukkai បន្ទាប់ពីទីបញ្ជាការកណ្ដាលរបស់យោធារដ្ឋាភិបាលលនៅក្នុងតំបន់នោះបានលើកទង់ ស និងទម្លាក់អាវុធសុំចុះចាញ់ ហើយតំបន់ទាំងអស់ក្នុងទីក្រុងមួយនេះ បានក្លាយជាទឹកដីដែលនឹងមិនមានកងកម្លាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាទៀតនោះទេ ។
នេះគឺជាការវាយដណ្ដើមយកបានទីក្រុងមួយទៀតហើយសម្រាប់សម្ព័ន្ធក្រុមប្រដាប់អាវុធទាំងបី ក្រោយពេលកាន់កាប់បានទីតាំងយោធា និងមជ្ឈមណ្ឌលសម្រាប់ធ្វើពាណិជ្ជកម្មនៅក្នុងទីក្រុង Namhsan ភាគខាងកើតរដ្ឋ Shan ដែលស្ថិតនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសចិនកាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣ ។
ជម្លោះប្រដាប់អាវុធរវាងកម្លាំងរដ្ឋាភិបាលយោធា និងក្រុមឧទ្ទាមទាំងបីបានផ្ទុះមានឡើងនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីចុងខែតុលា ឆ្នាំ២០២៣ មកម្ល៉េះ បើទោះបីជាទីក្រុងប៉េកាំងសម្របសម្រួលបទឈប់បាញ់រវាងភាគីជម្លោះទាំងពីរក៏ដោយ ។

សរុបមក ចាប់តាំងពីថ្ងៃទី២៧ ខែតុលាមក ក្រុមទ័ពព្រៃទាំងបីនេះដណ្តើមយកមូលដ្ឋានយោធាចំនួន ៤២២ កន្លែង និងទីក្រុងចំនួន ៨ ពីកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្រោយពេលដែលការប្រយុទ្ធគ្នាបានរាលដាលដល់ភាគខាងកើត និងភាគខាងលិចនៃប្រទេស ខណៈយោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ប្រជាជនជាងកន្លះលាននាក់ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ខណៈសមាជិកជាច្រើននាក់របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានទម្លាក់អាវុធសុំចុះចាញ់ ក៏ដូចជាត្រូវបានចាប់ខ្លួនផងដែរក្នុងការប្រយុទ្ធគ្នាតាមតំបន់ព្រំដែនជាមួយក្រុមកងកម្លាំងចម្រុះប្រឆាំងរដ្ឋាភិបាលយោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ