ព័ត៌មានជាតិ
បោះទុនជាង ៧០០ លានដុល្លារវិនិយោគនៅខ្មែរ លោក ស៊ុន ចាន់ថុល ចុះដល់ក្រុមហ៊ុនមេនៅចិន ទាក់ទាញវិនិយោគបន្ថែមទៀត
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹកនាំប្រតិភូកម្ពុជារួមមានអ្នកជំនួញគ្រាក់ៗក្នុងស្រុកមួយចំនួនទៅទស្សនកិច្ចនៅសម្ព័ន្ធក្រុមហ៊ុន Sailun Group ជាក្រុមហ៊ុនវិនិយោគដ៏ធំមួយដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយកំពុងវិនិយោគរោងចក្រផលិតសម្បកកង់យានយន្តនៅកម្ពុជា។
ក្នុងដំណើរទស្សនិច្ច លោក ស៊ុន ចាន់ថុល បានជួបពិភាក្សាជាមួយលោក Yuan Zhongxue ក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលកៅស៊ូជាតិ និងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Sailun និងថ្នាក់ដឹកនាំក្រុមហ៊ុនមួយចំនួនទៀត។


ក្នុងដំណើរបេសកកកម្មគោះទ្វារវិនិយោគនៅក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Sailun ដែលបានសម្រេចដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតសំបកកង់យានយន្តក្នុងប្រទេសកម្ពុជានាពេលកន្លងមក។ នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តីក៏បានលើកឡើងអំពីជំហររបស់កម្ពុជាក្នុងការបើកទទួលរាល់វិនិយោគិនទាំងអស់ ពិសេសលើកទឹកចិត្តចំពោះក្រុមហ៊ុនក្នុងការពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។
លោក ស៊ុន ចាន់ថុល ក៏បានបង្ហាញអំពីទិសដៅដែលចង់ឃើញមានការវិនិយោគលើវិស័យនានានៅកម្ពុជា ស្របទៅគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ក្នុងការជំរុញឱ្យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។


រាជរដ្ឋាភិបាលចាត់ទុកផ្នែកឯកជនជាដៃគូរដ៏សំខាន់ ដោយក្នុងនោះបានរៀបចំបង្កើតក្រុមការងារចំនួន ១៤ ពីវិស័យរដ្ឋនិងឯកជន ដើម្បីធ្វើការរួមគ្នាដោះស្រាយបញ្ហានានារបស់វិស័យឯកជន។ នេះបើតាមលោកស៊ុន ចាន់ថុល ប្រាប់អ្នកវិនិយោគចិន។
លោកបានអះអាងថា កម្ពុជាមានច្បាប់វិនិយោគដែលផ្ដល់ការលើកទឹកចិត្តដល់គ្រប់វិនិយោគិនដែលដាក់ទុនវិនិយោគនៅកម្ពុជា។ ក្នុងនោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាអ្នកទាក់ទាញ សម្របសម្រួល និងថែទាំគម្រោងវិនិយោគទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុន Cart Tire ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Sailun Group កំពុងវិនិយោគរោងចក្រផលិតសំបកកង់យានយន្តក្នុងខេត្តស្វាយរៀងជាមួយទុនវិនិយោគប្រមាណ ៧០០ លានដុល្លារអាមេរិក និងបង្កើតការងារប្រមាណ ២ ពាន់កន្លែង។ សាងសង់នៅលើផ្ទៃដីទំហំជាង ១២០ ហិចតា ផលិតផលរបស់ក្រុមហ៊ុនត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក កាណាដា ម៉ាឡេស៊ី និងកូរ៉េខាងត្បូង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


