ព័ត៌មានអន្ដរជាតិ
កងទ័ពជនជាតិភាគតិច មីយ៉ាន់ម៉ា បើកការវាយប្រហារលើបន្ទាយទ័ពជើងទឹករបស់រដ្ឋាភិបាលយោធា
សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ាបានបើកការវាយប្រហារទៅលើបន្ទាយទ័ពកងទ័ពជើងទឹករបស់រដ្ឋាភិបាលយោធាក្នុងរដ្ឋរ៉ាក់ឃីនភាគខាងលិចប្រទេស ដែលជាបន្ទាយទ័ពជើងទឹកដ៏ធំបំផុតមួយរបស់ប្រទេស មានទីតាំងស្ថិតនៅក្នុងផ្នែកមួយនៃតំបន់កំពុងដំណើរការគម្រោងវិនិយោគរបស់ចិន ។
ការវាយប្រហារនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ ដោយកងទ័ពអារ៉ាកាន់នៅក្នុងក្រុង Kyaukphyu រដ្ឋរ៉ាក់ឃីន ខណៈកងទ័ពជើងទឹក Danyawaddy ក៏ដកអាវុធធុនតូច និងកាំភ្លើងធំបាញ់តបតវិញផងដែរ ។ នេះបើយោងតាមអ្នកភូមិម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារហេតុផលសុវត្ថិភាពផ្ទាល់ខ្លួន ។
ប្រភពដដែលបន្តថា បន្ទាយកងទ័ពជើងទឹក Danyawaddy គឺជាផ្នែកមួយនៃទីក្រុងកំពង់ផែទឹកជ្រៅ Kyaukphyu ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលចិនកំពុងធ្វើការអភិវឌ្ឍនៅឡើយ ខណៈអ្នកភូមិបាននិយាយថា ការប្រយុទ្ធគ្នាកាលពីខែធ្នូកន្លងទៅបានរារាំងដំណើរការទាំងគម្រោងកំពង់ផែ និងផ្លូវដែកដែលរដ្ឋាភិបាលយោធាបានអនុម័តនៅឆ្នាំ២០២៣ ។
គួរបញ្ជាក់ថា ប្រទេសចិនបានអំពាវនាវជាញឹកញាប់ទាំងរដ្ឋាភិបាលយោធា និងក្រុមឧទ្ទាមប្រឆាំងឲ្យការពារគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជារក្សាស្ថិរភាពនៅតំបន់ព្រំដែនផងដែរ ខណៈការវាយប្រហារកាលពីដើមសប្ដាហ៍កន្លងទៅនេះ គឺជាការវាយប្រហារលើកដំបូងរបស់កងទ័ពអារ៉ាកាន់លើបន្ទាយទ័ពជើងទឹកក្នុងក្រុង Kyaukphyu ស្របពេលដែលកងទ័ពមួយនេះចិញ្ចឹមចិត្តដណ្តើមកាន់កាប់បន្ទាយទ័ពទាំងអស់នៅក្នុងទីក្រុង Paletwa ដែលជាទីក្រុងមួយស្ថិតនៅភាគខាងលិចរបស់រដ្ឋឈីន ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ កងទ័ពជនជាតិភាគតិច មីយ៉ាន់ម៉ា វាយដណ្ដើមបានទីក្រុងជាប់ព្រំដែន ចិន បន្ថែមទៀត
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត