ព័ត៌មានជាតិ
សមត្ថកិច្ចជលផលខេត្តកែប ឃាត់ចាប់ទូកនេសាទល្មើសមុជចាប់ខ្យង ១គ្រឿង រៀបចំសំណុំរឿងទៅតាមនីតិវិធីច្បាប់
សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកែប នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានឃាត់ចាប់ទូកនេសាទល្មើស១គ្រឿង រួមជាមួយជនសង្ស័យ ៣នាក់ ដែលបានប្រើឧបករណ៍ទុយោខ្យល់រួមផ្សំ ជ្រមុជចាប់ខ្យងនៅខាងលិចកោះទន្សាយ ចម្ងាយប្រមាណ៥គីឡូម៉ែត្រ។

ការឃាត់ចាប់នេះ ធ្វើឡើងនៅវេលាម៉ោង ១១:១៥នាទីព្រឹក ក្នុងភូមិសាស្ត្រភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ក្រៅពីឃាត់ចាប់ទូកនេសាទ និងជនសង្ស័យ សមត្ថកិច្ចជលផលក៏បានរឹបអូសវត្ថុតាងមួយចំនួនដូចជា ទូកយន្តបណ្តោយ១៤ម៉ែត្រ ទទឹង៣ម៉ែត្រ ជម្រៅ១ម៉ែត្រ ម៉ាស៊ីនម៉ាកISUZU93 កម្លាំង៤០សេះ ០១គ្រឿង, ម៉ាស៊ីនខ្យល់កម្លាំង២៤សេះ ០១គ្រឿង,ទុយោខ្យល់ប្រវែង ៤០០ម៉ែត្រ សំណ ២ខ្សែ ទំងន់២៤គ.ក្រ។
សមត្ថកិច្ចជលផលខេត្តកែប កំពុងរៀបចំសំណុំរឿងពិន័យអន្តរការណ៍តាមនីតិវិធីច្បាប់៕






-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន