ព័ត៌មានជាតិ
ជំនួបរវាងនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មានឆ្នាំនេះ ធ្វើឡើងនៅថ្ងៃទី ៣ ឧសភា
ជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី ៦ ឆ្នាំ ២០២៤ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣ ខែឧសភាខាងមុខ។ នេះបើតាមការឲ្យដឹងពីលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។

លោក ទេព អស្នារិទ្ធ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១២ ខែមករានេះថា ជំនួបរវាងនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាននៅឆ្នាំ ២០២៤នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣ ខែឧសភាខាងមុខ ពោលគឺចំថ្ងៃ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក តែម្ដង។

កាលពីថ្ងៃទី ៩ ខែមករាកន្លងទៅនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី ការត្រៀមលក្ខណៈរៀបចំពិធីជួបប្រជុំរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាមួយអ្នកសារព័ត៌មានលើកទី ៦ ឆ្នាំ ២០២៤នេះ ផងដែរ។

លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងកាលពីកាលពីរសៀលថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅនេះថា ការសម្រេចជ្រើសរើសយកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល គឺជាការសម្រេចរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏ដូចជាការសម្រេចរបស់រាជរដ្ឋាភិបាលផងដែរ។
លោករដ្ឋមន្ត្រី បន្ថែមថា ក្រសួងព័ត៌មាន នឹងរៀបចំជំនួបនេះ ហើយក៏នឹងប្រមូលនូវបញ្ហា និងកង្វល់ទាំងអស់ ដែលស្ថានីយវិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មាន បានលើកឡើងដាក់ជាសំណើក្នុងក្របខណ្ឌរួមមួយ ដើម្បីដាក់ជូនសម្ដេចធិបតីនាយករដ្ឋមន្រ្ដី ពិនិត្យ និងដោះស្រាយ។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានជួបជុំជាមួយអ្នកសារព័ត៌មានចំនួន ៥លើករួចមកហើយ ចាប់តាំងពីឆ្នាំ ២០១៧មក ដោយយកថ្ងៃទី ១៤ ខែមករា រៀងរាល់ឆ្នាំជាកាលបរិច្ឆេទនៃការជួបជុំ។ ការជួបជុំនេះ គឺដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មាន អាចលើកឡើងពីបញ្ហា សំណូមពរ ឬកង្វល់ផ្សេងៗ ដើម្បីដាក់ជូននាយករដ្ឋមន្ត្រី ពិនិត្យ និងជួយដោះស្រាយ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


