ព័ត៌មានជាតិ
ទំនើបកម្ម កំណើន និងកង្វះការយល់ដឹង បានបង្កឱ្យមាននូវបទល្មើសបច្ចេកវិទ្យា
បទល្មើសបច្ចេកវិទ្យា នៅតែជាបញ្ហាប្រឈមសម្រាប់បុគ្គល និងបណ្តាស្ថាប័ននានានៅជុំវិញពិភពលោក រួមទាំងនៅក្នុងកម្ពុជា។ បើតាមអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ ទំនើបកម្ម កំណើន និងកង្វះការយល់ដឹងនៃការប្រើប្រាស់បច្ចេកវិទ្យា បានបង្កឱ្យលេចឡើងនូវបទល្មើសបច្ចេកវិទ្យា។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា កត្តាមួយចំនួនដែលធ្វើឱ្យបទល្មើសបច្ចេកវិទ្យាមានការកើនឡើងនៅកម្ពុជា ក៏ដូចជាក្នុងតំបន់ គឺដោយសារតម្រូវការ និងកំណើននៃការប្រើប្រាស់បច្ចេកវិទ្យាពីសំណាក់អង្គភាពពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋទូទៅ ខ្វះការយល់ដឹង ឬភាពធ្វេសប្រហែសលើហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យា និងបច្ចេកទេសការពារ រួមទាំងកម្រិតស្ថាប័ន និងបុគ្គល។ ទន្ទឹមគ្នានេះ ភាពអំណោយផលនៃប្រតិបត្តិការផ្ទេរប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក៏ជាកត្តាងាយរងគ្រោះនៃបទល្មើសបច្ចេកវិទ្យាដែរ។

បើតាមការបញ្ជាក់បន្ថែមរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល នៃក្រសួងមហាផ្ទៃ កត្តាច្បាប់ បទដ្ឋានគតិយុត្ត និងយន្តការពាក់ព័ន្ធនានានៅកម្ពុជា ដើរមិនទាន់បរិបទនៃបច្ចេកវិទ្យា។ ដូច្នេះហើយ ដោយមើលឃើញបញ្ហានេះ រាជរដ្ឋាភិបាល តាមរយៈអង្គភាពជំនាញកំពុងធ្វើសេចក្តីព្រាងច្បាប់ បទដ្ឋានគតិយុត្ត និងយន្តការពាក់ព័ន្ធនានា តួរយ៉ាងដូចជា៖ ច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន ច្បាប់ស្តីពីកិច្ចគាំពារអត្តសញ្ញាណបុគ្គល និងច្បាប់សន្តិសុខបច្ចេកវិទ្យា ជាដើម។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល សង្កត់ធ្ងន់ថា ក្នុងការប្រព្រឹត្តបទល្មើសបច្ចេកវិទ្យានេះទៀតសោត ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់វិធីសាស្ត្រ បច្ចេកទេសខ្ពស់ និងស្មុគស្មាញ ខណៈក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាទាំងនោះ មានរចនាសម្ព័ន្ធចាត់តាំងត្រឹមត្រូវជាបណ្ដាញក្នុងការប្រព្រឹត្តិបទល្មើស។ អគ្គនាយកដ្ឋាន បញ្ជាក់ថា បទល្មើសបច្ចេកវិទ្យាមិនងាយនឹងលុបបំបាត់បាននោះឡើយ ក៏ប៉ុន្តែបទល្មើសនេះ អាចមានលទ្ធភាពក្នុងការរួមគ្នាកាត់បន្ថយ។

ដើម្បីចូលរួមកាត់បន្ថយភាពងាយរងគ្រោះនៃបទល្មើសបច្ចេកវិទ្យា អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានជំរុញដល់ពលរដ្ឋគ្រប់រូបគប្បីស្វែងយល់អំពីបច្ចេកវិទ្យា និងហានិភ័យពាន់ព័ន្ធ ដោយធ្វើការអាន ស្តាប់ ទស្សនាវីដេអូ សិក្សាស្វែងយល់លើអត្ថបទកាសែត អត្ថបទអប់រំ វីដេអូអប់រំ ព័ត៌មានពាក់ព័ន្ធផ្សេងៗ និងបន្តផ្សព្វ ផ្សាយអប់រំ ចែករំលែកជូនដល់សាច់ញាតិ ព្រមទាំងចូលរួម រាយការណ៍មកសមត្ថកិច្ចពាក់ព័ន្ធក្នុងករណីជួបប្រទះ ឬសង្ស័យថា ជាបទល្មើសបច្ចេកវិទ្យា។ ដោយឡែក យន្តការនៃកិច្ចសហប្រតិបត្តិការ ការសិក្សាលើបទដ្ឋានបច្ចេកទេស ប្រភពឬសគល់នៃបទល្មើស និងបទដ្ឋានច្បាប់ គ៏ជាធាតុផ្សុំសំខាន់ដែលមន្ត្រីអនុវត្តច្បាប់ត្រូវការជាចាំបាច់ក្នុងការដោះស្រាយបទល្មើសបច្ចេកវិទ្យានេះផងដែរ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


