កីឡា
ថ្ងៃនេះ៤ក្រុមនឹងកក់កៅអីវគ្គ៨ក្រុមពានសម្តេចតេជោថ្នាក់ជាតិ
ការប្រកួតជើងទី២ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៧ ថ្ងៃពុធ ទី២៤ ខែមករា មានការប្រកួត៤គូដែលនឹងរកឃើញក្រុមចំនួន៤កក់កៅអីទៅវគ្គ៨ក្រុមចុងក្រោយ។

ក្រុមខេត្តបន្ទាយមានជ័យ បើកទ្វារទីលានវិទ្យាល័យ ហ៊ុនសែន ខ្លាកូន ទទួលស្វាគមន៍ក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង វេលាម៉ោង៣:៣០នាទីរសៀល។ ចំណែកការប្រកួតវេលាម៉ោង៦ល្ងាចមាន៣គូគឺ ភ្នំពេញក្រោន បើកទ្វារកីឡដ្ឋាន Smart RSN ទទួលក្រុមខេត្តត្បូងឃ្មុំ ហើយក្រុមវិសាខា ទទួល ក្រុមខេត្តកំពង់ចាម នៅកីឡដ្ឋានព្រីនស៍ និងក្រុម អាយអេសអាយ ដង្កោសែនជ័យ ទទួលក្រុម អង្គរស៊ីធី អេហ្វស៊ី នៅកីឡដ្ឋានអេអឹមអេកផាក។

ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា និង អាយអេសអាយ ដង្កោសែនជ័យ សុទ្ធជាក្រុមមានភាគរយខ្ពស់ក្នុងការឡើងទៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីជើងទី១សុទ្ធតែទទួលបានជ័យជម្នះ។

លទ្ធផលការប្រកួតកាលពីជើងទី១
- ខេត្តត្បូងឃ្មុំ ១-២ ភ្នំពេញក្រោន នៅទីលាន វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់
- ខេត្តកំពង់ចាម ១-៣ វិសាខា នៅទីលាន វិទ្យាល័យព្រះសីហនុ
- អង្គរស៊ី អេហ្វស៊ី ០-៧ អាយអេសអាយ ដង្កោនសែនជ័យ នៅកីឡដ្ឋានហនុមាន
- ព្រះខ័នរាជស្វាយរៀង ៤-០ ខេត្តបន្ទាយមានជ័យ នៅកីឡដ្ឋានខេត្តស្វាយរៀង

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


